ជីវិតកម្សាន្ដ
Miss Grand រតនគិរី ម៉ាច ដាវី លុតជង្គង់យំសុំទោស អ៊ឹម សុគន្ធា ក្រោយបែកធ្លាយដំណឹងរៀបការ
កញ្ញា ម៉ាច ដាវី ដែលជាបេក្ខភាពបវរកញ្ញាតំណាងខេត្តរតនគិរីក្នុងការប្រកួតកម្មវិធី Miss Grand Cambodia 2024 បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាថ្មីបន្ទាប់ឃើញនាងយំលុតជង្គង់សុំទោសអ្នកនាង អ៉ឹម សុគន្ធា ជាអ្នកគ្រប់គ្រងស្ថាប័នមួយនេះ។

សកម្មភាពនេះត្រូវបានគេដឹងថា ជាការសុំទោសកំហុសក្រោយបែកធ្លាយដំណឹងកាលពីថ្មីកន្លងទៅពាក់ព័ន្ធរឿងរៀបការ និងបន្លំអាយុពីសំណាក់បេក្ខភាពបវរកញ្ញាតំណាងខេត្តរតនគិរីរូបនេះ។ ប៉ុន្តែរឿងនេះត្រូវបានសាមីខ្លួនច្រានចោលថា ជារឿងមិនពិតនោះទេ។
តាមរយៈវីដេអូត្រូវបានចែកចាយនៅលើបណ្តាញសង្គមដែលចូលរួមក្នុងកម្មវិធីសម្ភាសន៍មួយដឹកនាំដោយអ្នកនាង អ៉ឹម សុគន្ធា ជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia 2024 ព្រមទាំងបេក្ខភាពជាច្រើននាក់ទៀតនោះ កញ្ញា ម៉ាច ដាវី បានយំលុតជង្គង់សំពះសុំទោសដល់អ្នកនាង អ៉ឹម សុគន្ធា ធ្វើឲ្យអ្នកគាំទ្រស្ទើរស្រក់ទឹកភ្នែកផងដែរ។

ជាមួយគ្នានោះ ក៏មានការលើកឡើងថា បញ្ហាគ្រប់យ៉ាងបញ្ចប់ទៅដោយភាពល្អប្រសើរ ដាវី នៅតែអាចបន្តជាមួយកម្មវិធី និងនៅតែអាចមានឱកាសដណ្តើមមកុដដូចដើមខ្ញុំមើលឡើងស្រក់ទឹកភ្នែកតាម។ សូមបញ្ជាក់ថា ក្រោយការប្រកួតឈុតតំណាងជាតិស្រាប់តែផ្ទុះដំណឹងថា ម៉ាច ដាវី Miss Grand Ratanakiri 2024 ធ្លាប់រៀបការ និងបានបន្លំអាយុឲ្យតិចជាមុនដើម្បីចូលរួមប្រកួតដើណ្តើមមកុដកម្មវិធីមួយនេះ។

ទោះបីជាយ៉ាងណា បន្ទាប់ពីបែកធ្លាយដំណឹងភ្ញាក់ផ្អើលខាងលើនេះនៅទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri ភ្លាមៗនោះបានបង្ហោះសារច្រានចោលដំណឹងដ៏រស៊ើបនេះដោយអះអាងថា នឹងចេញមកបញ្ជាក់ភាពស្អាតស្អំឲ្យ ដាវី ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


