ជីវិតកម្សាន្ដ
អ៊ឹម សុគន្ធា អង្វរសុំចិត្តអ្នកបើកលើដងផ្លូវ បើកបរដោយប្រុងប្រយ័ត្ន អាណិតអាយុជីវិតអ្នកដទៃ
អតីតអគ្គនាយិកាកម្មវិធី Miss Grand Cambodia បានចេញមុខមកស្នើសុំ និងអង្វរយ៉ាងទទូច ចំពោះអ្នកបើកបររថយន្តនៅលើដងផ្លូវ សូមមេត្តាបើកបរដោយប្រុងប្រយ័ត្ន ព្រោះអាណិតដល់អាយុជីវិតអ្នកដទៃ។

ការចេញមុខរបស់អតីតអគ្គនាយិកាកម្មវិធី Miss Grand Cambodia រូបនេះ ដោយសារសង្កេតឃើញថាអំឡុងពេលមួយរយៈចុងក្រោយនេះ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ជាបន្តបន្ទាប់ បណ្ដាលឲ្យស្លាប់ និងរងរបួសធន់-ស្រាល។

លើសពីនេះ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានភ្ជាប់នឹងករណីគ្រោះថ្នាក់មួយ ដោយរថយន្តបើកបុកលោកតាវ័យ ៨២ ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ បណ្ដាលឲ្យរងរបួសធ្ងន់។

អ្នកស្រី អ៊ឹម សុគន្ធា លើកឡើងថា «ឃើញហើយទឹកភ្នែក មិនអាចទប់បាន ខ្ញុំមិនអាចទៅជួបសួរសុខទុក្ខគាត់បានទេ តែចៅនឹងជួយលោកតាពីចម្ងាយ សុំចិត្តអ្នកបើកបរទាំងឡាយលើដងផ្លូវជួយបើកបរដោយប្រយ័ត្នប្រយែង អាណិតដល់អាយុជីវិតអ្នកដទៃដែលមិនដឹងអី»។

អតីតអគ្គនាយិកាកម្មវិធី Miss Grand Cambodia អ្នកស្រី អ៊ឹម សុគន្ធា និយាយទៀតថា អាយុជីវិតមនុស្សយើងម្នាក់ៗ ថ្លៃណាស់ លុយមិនអាចទិញបានទេ សូមគិតដល់អាយុជីវិតគេ និងក្រុមគ្រួសារដែលគេស្រលាញ់កូនចៅគេផង។

ការបញ្ចេញមតិរបស់អ្នកស្រី អ៊ឹម សុគន្ធា នេះ ដោយសារកត់សម្គាល់ឃើញថា រាល់ថ្ងៃ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅបន្តកើតមានជាបន្តបន្ទាប់ ខណៈការបើកបរមួយចំនួនហាក់នៅមានការធ្វេសប្រហែស និងមិនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងរថយន្ត ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


