ជីវិតកម្សាន្ដ
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
ជាថ្មីម្ដងទៀត អ្នកស្រី អ៊ឹម សុគន្ធា ដែលជាអគ្គនាយិកា Miss Grand Cambodia បានចេញមកបញ្ជាក់ដោយហួសចិត្តថា ព្រោះតែរឿងចង់ចាញ់ឈ្នះរវាងបុគ្គលខ្លះមកលើអ្នកនាងគឺបានជំរុញឲ្យអ្នកខ្លះក្បត់ឆន្ទៈនឹងអ្នកគាំទ្រចង់ទិញសិទ្ធិ Miss Grand 2025 មកធ្វើនៅប្រទេសកម្ពុជា។

ជាការពិតកន្លងមកអ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 ធ្លាប់បានប្រកាសប្ដេជ្ញា និងអះអាងថា អ្នកនាង នឹងធ្វើគ្រប់យ៉ាងដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជានាឆ្នាំក្រោយៗ បន្តទៀតឡើយ។
ទោះបីជាយ៉ាងណាស្របពេលមានការវែកញែកជាថ្មីថាមានអ្នកចង់ទិញសិទ្ធិបន្ត Miss Grand Cambodia 2025 សម្រាប់រៀបចំធ្វើនៅប្រទេសកម្ពុជានោះ ស្រាប់តែអ្នកស្រី អ៊ឹម សុគន្ធា ចេញមកប្រតិកម្មថា គិតទៅមិនដឹងបេះដូងសាងអំពីអ្វីទេ ចង់ឈ្នះនាង ហើយចង់បានម្ល៉េះកម្មវិធីមួយហ្នឹង? តើហេតុអ្វីអ្នកមិនស្រលាញ់មុខមាត់ប្រទេស និងប្រជាជនខ្មែរអ៊ីចឹង?។

អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ទៀតថា ហេតុអ្វីកម្មវិធីបវរកញ្ញាច្រើនណាស់មិនទៅទិញ ឥឡូវមកឲ្យនាងរវល់ជាមួយមេធាវីទៀតហើយ។
អ្នកស្រី អ៊ឹម សុគន្ធា បានចេញមុខអះអាងថា ខ្លួនមិននៅស្ងៀមជាដាច់ខាត បើសិនជាមានអ្នកណាដែលហ៊ានទិញសិទ្ធិ MGI មកធ្វើជាថ្មីនៅលើទឹកដីប្រទេសកម្ពុជាម្តងទៀតនោះ។

គួររម្លឹកថា កាលពីថ្មីៗ កន្លងទៅ អ្នកនាង អ៊ឹម សុគន្ធា និងក្រុមការងារ បានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីផេកផ្លូវការរបស់ MGI បានប្រកាសកាលពីយប់ថ្ងៃទី ០៦ ខែតុលា ថា កម្ពុជា មិនអាចបន្តធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធី Miss Grand International 2024 ទៀតទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


