ព័ត៌មានអន្ដរជាតិ
ឥណ្ឌារងទុក្ខខ្លាំង! ព្យុះបិសាច សម្លាប់មនុស្សកើនដល់៣៣នាក់ ខណៈ៩០នាក់កំពុងបាត់ខ្លួន
គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សចំនួន៣៣នាក់បានស្លាប់ និងជាង៩០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះបិសាចមួយ វាយប្រហារប្រទេសឥណ្ឌា ស្របពេលប្រជាជាតិនេះ កំពុងរងទុក្ខខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩ រលកទី២ដ៏សាហាវ។

ព្យុះស៊ីក្លូន Tauktae គឺជាប្រព័ន្ធព្យុះចុងក្រោយបង្អស់ នៅក្នុងអ្វីដែលក្រុមអ្នកជំនាញនិយាយថា កំពុងបង្កើនឥទ្ធិពលនៅក្នុងសមុទ្រអារ៉ាប់។

ក្រុមមន្រ្តីបាននិយាយថា ខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង បានកម្ទេចបង្អួចផ្ទះនៅតាមមាត់សមុទ្រ, ផ្តួលរំលំបង្គោលភ្លើងនិងដើមឈើរាប់ពាន់ដើមនិងបិទផ្លូវដែលឆ្ពោះទៅតំបន់រងគ្រោះ។

នាវាជំនួយមួយគ្រឿង នៅស្ថានីយ៍រុករកប្រេងត្រូវបានបោកពន្លិចដោយទឹករលកកម្ពស់៨ម៉ែត្រក្បែរទីក្រុង Mumbai។ មនុស្សចំនួន៩៣នាក់ក្នុងចំណោមមនុស្សទាំង២៧៣នាក់នៅលើនោះ កំពុងបាត់ខ្លួន។ នេះបើតាមការអះអាងរបស់ កងទ័ពជើងទឹកឥណ្ឌា កាលពីថ្ងៃអង្គារ។

ទន្ទឹមនោះ ផ្ទះជាង១៦,៥០០ខ្នង ត្រូវខូចខាត, ដើមឈើ៤០,០០០ដើមត្រូវផ្តួលរំលំ ហើយភូមិជិត៦,០០០ភូមិ ត្រូវគ្មានអគ្គិសនីប្រើប្រាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Herald Sun
ចុចអាន៖ ទុក្ខជាន់ទុក្ខ! កំពុងកូវីដផង ឥណ្ឌា ជួបព្យុះស៊ីក្លូនខ្លាំងបំផុត សម្លាប់និងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា