ព័ត៌មានជាតិ
កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្កោលទោសចំពោះការប្រើប្រាស់ផ្សែងពុលរបស់យោធាថៃលើកម្ពុជា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជារឿងគួរឱ្យព្រួយបារម្ភ។

ក្នុងសេចក្តីថ្លែងការន៍ខាងលើបញ្ជាក់ថា សកម្មភាពល្មើសច្បាប់របស់ថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់។

ដោយមើលឃើញពីការរំលោភដ៏ធ្ងន់ធ្ងរនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ៣ចំណុច។ ទី១. ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ថៃ ថាជាការបំពានច្បាប់អន្តរជាតិ។ ២.ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់សារធាតុគីមី ឬសារធាតុពុលដែលប្រទេសថៃប្រើប្រាស់ប្រឆាំងនឹងកម្ពុជា និងទី៣. ធានាការការពារជនស៊ីវិល បេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


