ព័ត៌មានអន្ដរជាតិ
សាហាវព្រៃផ្សៃ! ក្រុមតាលីបង់វាយបានទឹកដី ចូលចាប់ស្រីៗតាមផ្ទះ យកទៅបម្រើផ្លូវភេទ
ក្រុមយុទ្ធជនតាលីបង់ បានសម្រុកចូលតាមផ្ទះ ហើយចាប់យកក្មេងស្រី មានខ្លះអាយុត្រឹម១២ឆ្នាំ យកទៅរៀបការនិងបង្ខំពួកគេឲ្យធ្វើជាទាសករផ្លូវភេទ នៅពេលក្រុមនេះ វាយដណ្តើមយកទឹកដីអាហ្វហ្គានីស្ថានជាច្រើន ពីកងកម្លាំងរដ្ឋាភិបាល។

មេបញ្ជាការក្រុមជីហាដនិយមមួយនេះ បានបញ្ជាឲ្យអាជ្ញាធរក្នុងតំបន់ដែលពួកគេវាយយកបាន ត្រូវរៀបចំបញ្ជីឈ្មោះស្ត្រីមិនទាន់រៀបការ មានអាយុចាប់ពី ១២ ដល់ ៤៥ ឆ្នាំទៅឲ្យទាហានរបស់ពួកគេ ដើម្បីយករៀបការ ព្រោះពួកសកម្មប្រយុទ្ធចាត់ទុកស្រីៗទាំងនោះថាជា “រង្វាន់នៃសង្គ្រាម”។

បន្ទាប់មក ក្រុមអ្នកប្រយុទ្ធបានសម្រុកចូលពីផ្ទះមួយទៅផ្ទះមួយ ដើម្បីយករង្វាន់របស់ពួកគេ ថែមទាំងរកមើលសំបុត្រស្នាមនានារបស់គ្រួសារផងដែរ ដើម្បីដឹងពីអាយុក្មេងស្រី មុននឹងបង្ខំពួកគេឲ្យចូលទៅក្នុងជីវិតបម្រើផ្លូវភេទ។

ទង្វើដ៏ឃោរឃៅលើស្ត្រីនិងក្មេងស្រីទាំងនេះ គឺជាសញ្ញាចុងក្រោយនៃការដួលរលំរបស់យោធា អាហ្វហ្គានីស្ថាន ដែលបានជំរុញឲ្យប្រធានាធិបតីប្រទេសនេះ បណ្តេញមេបញ្ជាការកំពូលរបស់គាត់ ចេញពីតំណែង។

ទន្ទឹមនឹងនេះដែរ អ្នកស្រុកដែលបានភៀសខ្លួនចេញពីទីក្រុង Kunduz ដែលត្រូវក្រុមតាលីបង់វាយដណ្តើមយកបានកាលពីសប្តាហ៍មុន បានរៀបរាប់អំពីការវាយប្រហារសងសឹក ដែលធ្វើឡើងដោយក្រុមយុទ្ធជនជីហាដ។ ពួកគេបានតាមប្រមាញ់អ្នកណាដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល ហើយកាត់ក្បាលឬប្រហារជីវិតពួកគេ។

បច្ចុប្បន្ន ក្រុមតាលីបង់បានដណ្តើមយកទីក្រុងចំនួន៩ ក្នុងចំណោមក្រុងទាំង ៣៤ របស់អាហ្វហ្គានីស្ថាន ហើយបានដាក់ទីក្រុងធំ ៗ ភាគច្រើនរបស់ប្រទេសនេះ ស្ថិតនៅក្រោមការឡោមព័ទ្ធ ក្នុងការវាយប្រហារលឿនដូចផ្លេកបន្ទោរ ដែលកម្លាំងរដ្ឋាភិបាលមិនអាចទប់ទល់បាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ចេញពីមូលដ្ឋានយោធា អាហ្វហ្គានីស្ថាន ទាំងយប់ដោយមិនបានប្រាប់មេបញ្ជាការថ្មីមួយម៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន