ព័ត៌មានអន្ដរជាតិ
អគ្គរដ្ឋអាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីរនាក់នៅអាហ្វហ្គានីស្ថាន
អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់ពាក្យសុំដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីរនាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងមេដឹកនាំកំពូលផ្នែកសាសនា Haibatullah Akhundzada ដោយចោទប្រកាន់ពួកគេពីបទធ្វើទុក្ខបុកម្នេញលើស្ត្រីនិងកុមារី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរដ្ឋអាជ្ញាលោក Karim Khan បាននិយាយថា អ្នកស៊ើបអង្កេតបានរកឃើញហេតុផលសមស្រប ថា លោក Akhundzada ជា មេដឹកនាំកំពូលនៃឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាននិង លោក Abdul Hakim Haqqani ជាប្រធានផ្នែកយុត្តិធម៌អាហ្វហ្គានីស្ថានតាំងពីឆ្នាំ ២០២១ ត្រូវតែទទួលបន្ទុកព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការធ្វើទុក្ខបុកម្នេញលើហេតុផលយេនឌ័រ។ ពួកគេទាំងពីរទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការបៀតបៀនក្មេងស្រី និងស្ត្រីអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍នោះ ថា ការធ្វើទុក្ខបុកម្នេញនេះបានកើតឡើងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយយ៉ាងហោចណាស់ចាប់ពីថ្ងៃទី១៥ខែសីហា ឆ្នាំ ២០២១ ដែលជាថ្ងៃដែលកងកម្លាំងតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុល រហូតមកដល់សព្វថ្ងៃនេះ។ ចាប់តាំងពីក្រុមអ៊ិស្លាមនិយមបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ២០២១ វាបានបិទសិទ្ធិស្ត្រី រួមទាំងការកំណត់ចំពោះការសិក្សា ការងារ និងឯករាជ្យភាពទូទៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្រ្តី។
ជាមួយគ្នានេះ ការបកស្រាយរបស់ពួកតាលីបង់នៃច្បាប់អ៊ីស្លាម sharia មិនអាចជាហេតុផលសម្រាប់ការរំលោភសិទ្ធិមនុស្ស ឬឧក្រិដ្ឋកម្មនោះទេ ខណៈស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ក៏ដូចជាសហគមន៍ LGBTQI+ កំពុងប្រឈមមុខនឹងការបៀតបៀនដែលមិនធ្លាប់មានពីមុនមក និងកំពុងបន្តអនុវត្តដោយពួកតាលីបង់។
វាជាលើកទីមួយហើយដែលរដ្ឋអាជ្ញា ICC បានស្វែងរកដីកាជាសាធារណៈនៅក្នុងការស៊ើបអង្កេតរបស់ពួកគេលើឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យ៉ាងណាមិញតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏កំពុងស្ថិតនៅក្នុងវិបត្តិផងដែរដោយទីក្រុងមូស្គូបានវាយបកតុលាការ ICC វិញចំពោះដីកាឆ្នាំ ២០២៣ ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយការចេញដីការចាប់ខ្លួនលោក Khan វិញ។
ទោះបីជាមានដីកាចាប់ខ្លួនកម្រិតខ្ពស់នាពេលថ្មីៗនេះក៏ដោយ ក៏បន្ទប់សវនាការនៅទីក្រុងឡាអេគឺស្ទើរតែទទេ ហើយលោក Khan កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើបទចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្លូវភេទនៅកន្លែងធ្វើការ ដែលលោកបានបដិសេធ។
គួរបញ្ជាក់ថាICC មិនមានកម្លាំងប៉ូលិសទេ ហើយពឹងផ្អែកលើរដ្ឋសមាជិកចំនួន ១២៥ របស់ខ្លួនក្នុងការចាប់ខ្លួន។ ប៉ុន្តែប្រទេសជាសមាជិកអឺរ៉ុបមួយចំនួនបានបង្ហាញការសង្ស័យអំពីការឃុំខ្លួនលោក Netanyahu ហើយក្នុងសប្តាហ៍នេះ ប្រទេសអ៊ីតាលីបានចាប់ខ្លួនជនសង្ស័យ ICC ម្នាក់ ប៉ុន្តែបរាជ័យក្នុងការប្រគល់បុគ្គលនោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


