ព័ត៌មានអន្ដរជាតិ
តាលីបង់ ឲ្យ រុស្ស៊ី ជួយកាត់ផ្ដាច់ផ្លូវជួញដូរគ្រឿងញៀនពី អាហ្វហ្គានីស្ថាន ទៅប្រទេសផ្សេងទៀត
លោក Zabihullah Mujahid អនុរដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថានដែលបង្កើតឡើងដោយចលនាតាលីបង់ ចង់កាត់ផ្តាច់ផ្លូវទាំងអស់សម្រាប់ការជួញដូរគ្រឿងញៀនពីអាហ្វហ្គានីស្ថានទៅប្រទេសផ្សេងទៀត ហើយកំពុងស្វែងរកជំនួយពីរុស្ស៊ីក្នុងបញ្ហានេះ ។

លោក Mujahid បាននិយាយថា “យើងចង់បញ្ឈប់ការជួញដូរគ្រឿងញៀនពីអាហ្វហ្គានីស្ថានទៅប្រទេសផ្សេងទៀត ។ សង្ឃឹមថាយើងនឹងបិទផ្លូវទាំងអស់ ។ ការដាំកញ្ឆានៅអាហ្វហ្គានីស្ថានក៏ជាបញ្ហាធ្ងន់ធ្ងរផងដែរ ។ វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ជម្រើសដល់កសិករ ។ ក្នុងរឿងនេះប្រទេសជាច្រើនរួមទាំងប្រទេសរុស្ស៊ី អាចជួយក្នុងការកាត់ផ្តាច់ផ្លូវនៃការជួញដូរគ្រឿងញៀន” ។

យោងតាមការប៉ាន់ស្មានផ្សេងៗគ្នាបានឲ្យដឹងថា បរិមាណនៃការផលិតអាភៀនខុសច្បាប់បានកើនឡើងពីគ្រប់ទីកន្លែង ចន្លោះពី ១៧ ទៅ ៤០ ដង ចាប់តាំងពីឆ្នាំ ២០០១ នៅពេលដែលកងទ័ពអាមេរិកចូលអាហ្វហ្គានីស្ថាន ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានចំណាយប្រាក់ ៨.៦ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផលិតគ្រឿងញៀននៅអាហ្វហ្គានីស្ថាន ទោះយ៉ាងណាប្រទេសនេះនៅតែជាប្រទេសផលិតអាភៀនធំបំផុតរបស់ពិភពលោក ។

យោងតាមរបាយការណ៍របស់អធិការកិច្ចពិសេសសម្រាប់ការកសាងអាហ្វហ្គានីស្ថានឡើងវិញ (SIGAR) កាលពីឆ្នាំ ២០១៧ បានឲ្យដឹងថា នៅអាហ្វហ្គានីស្ថានផ្ទៃដី ៣២៨,០០០ ហិកតាត្រូវបានប្រើសម្រាប់ការដាំអាភៀន ពោលកើនឡើង ៦៣ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០២ មក។

របាយការណ៍ SIGAR បង្ហាញបន្ថែមទៀតថា បរិមាណអាភៀនផលិតនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន អាចផលិតហេរ៉ូអ៊ីនគុណភាពសុទ្ធចំនួន ៩០០ តោន ដែលអាចជាការលើកទឹកចិត្តសម្រាប់ការពង្រីកតំបន់ប្រយុទ្ធនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តាលីបង់ បន្តអនុវត្តទណ្ឌកម្មឃោរឃៅ កាត់ដៃជើងចោរលួច ឬប្លន់ ប្រហារជីវិតអ្នកប្រព្រឹត្តឃាតកម្ម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច