Connect with us

ព័ត៌មានអន្ដរជាតិ

ខួប១ឆ្នាំនៃរដ្ឋប្រហារមីយ៉ាន់ម៉ា៖ ព្រឹត្តិការណ៍រញ្ជួយពិភពលោក 

បានផុស

នៅ

ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២នេះ គឺជាខួប​ឆ្នាំ​មួយ ​ចាប់តាំងពី​យោធា​ដណ្តើមបាន​ការគ្រប់គ្រង​ប្រទេស​មី​យ៉ាន់​ម៉ា​។

ពួកគេ​បាន​ឃុំខ្លួន​មេដឹកនាំ​ជាប់​ឆ្នោតលោកស្រី Aung San Suu Kyi  និង​សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ មុន​ពេល​ប្រកាស​រដ្ឋប្រហារ។

ទង្វើនេះ បានជំរុញឲ្យមានកំហឹងពុះកញ្ជ្រោលនៅក្នុងប្រទេសមួយ ដែលបាននិងកំពុងធ្វើធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។

ការតវ៉ាបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ រួមជាមួយនឹងចលនាមិនស្តាប់បង្គាប់ទ្រង់ទ្រាយធំ។

យោធាបានឆ្លើយតបដោយកម្លាំង ហើយមនុស្សជិត១,៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាប។ នេះបើយោងតាមអង្គការ Assistance Association for Political Prisoners (AAPP)។

ដោយមានការខកចិត្តនឹងភាពមិនរីកចម្រើន មនុស្សមួយចំនួនបានកាន់អាវុធ ហើយរដ្ឋាភិបាលរួបរួមជាតិដែលបង្កើតឡើងដោយសមាជិកសភាជាប់ឆ្នោត និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្កើតកងកម្លាំងការពារប្រជាជន។

មួយឆ្នាំចាប់តាំងពីរដ្ឋប្រហារ និងដោយមានសញ្ញាតិចតួចនៃការឯកភាពជាអន្តរជាតិដើម្បីស្ដាររដ្ឋាភិបាលស៊ីវិលឡើងវិញនោះ ស្ថានភាពមើលទៅកាន់តែមានភាពមិនច្បាស់លាស់។

ខាងក្រោមនេះ គឺជារឿងរ៉ាវដែលកើតឡើងក្នុងរយៈពេល ១២ខែកន្លងមកនេះ៖

ថ្ងៃទី៦ខែកុម្ភៈ

យោធាបានបិទ Twitter និង Instagram បន្ទាប់មក កាត់ផ្តាច់អ៊ីនធឺណិត។

ថ្ងៃទី៩ខែកុម្ភៈ

ប៉ូលិស​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប្រើ​កម្លាំង​ហួសហេតុ​និង​សាហាវព្រៃផ្សៃ ​ប្រឆាំង​បាតុករ​ក្នុងទី​ក្រុង​ណៃពិដោ។ Mya Thwate Thwate Khaing អាយុ២០ឆ្នាំ ត្រូវបាញ់ចំក្បាល ហើយស្លាប់នៅ១០ថ្ងៃក្រោយមក។ យោធាបានហាមឃាត់ការជួបជុំគ្នានៅតាមទីប្រជុំជនទូទាំង១០តំបន់

ថ្ងៃទី១២ខែកុម្ភៈ

ប្រជាជនរាប់ម៉ឺននាក់នៅទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមការតវ៉ាប្រឆាំងរដ្ឋប្រហារ ដែលជាការតវ៉ាធំបំផុតចាប់តាំងពីការដណ្តើមអំណាចរបស់យោធា។

ថ្ងៃទី២៥ខែកុម្ភៈ

Facebook និង Instagram បានហាមឃាត់យោធាមីយ៉ាន់ម៉ា និងបណ្តាញអាជីវកម្មរបស់ខ្លួនពីការប្រើប្រាស់វេទិការរបស់ខ្លួន ដោយសារតែអំពើហិង្សាដ៏សាហាវនេះ។

ថ្ងៃទី២៦ខែកុម្ភៈ

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោក Kyaw Moe Tun អំពាវនាវឲ្យមាន សកម្មភាពខ្លាំងក្លាបំផុត ប្រឆាំងនឹងយោធា ហើយបញ្ចប់សុន្ទរកថានៅអង្គការសហប្រជាជាតិ ជាមួយនឹងការគោរពដោយលើកម្រាមដៃបី។ ប៉ុន្មានថ្ងៃក្រោយមក មេដឹកនាំរដ្ឋប្រហារបានប្រកាសថា គាត់ត្រូវបានបណ្តេញចេញពីតំណែងដោយសារក្បត់ជាតិ។

ថ្ងៃទី១០ខែមីនា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវជាឯកច្ឆ័ន្ទឲ្យផ្លាស់ប្តូរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថ្កោលទោសអំពើហិង្សារបស់យោធាលើក្រុមបាតុករដោយសន្តិវិធី។

ថ្ងៃទី១១ខែមីនា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយយោធា ហើយលើកឡើងថា អំពើហិង្សារបស់យោធាប្រឆាំងនឹងបាតុករដោយសន្តិវិធី អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ថ្ងៃទី២២ខែមីនា

សហភាពអឺរ៉ុបដាក់បម្រាមការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើមនុស្ស ១១ នាក់ដែលមានទំនាក់ទំនងនឹងរដ្ឋប្រហារ រួមទាំងលោក Min Aung Hlaing និងប្រធានាធិបតីស្តីទី Myint Swe ផងដែរ។

All eyes on Myanmar army chief Min Aung Hlaing as military seizes power |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in
លោក Min Aung Hlaing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី២៧ខែមីនា

ទាហាន​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៦០ នាក់ ខណៈ​យោធា​ធ្វើ​ព្យុហយាត្រា ​ដើម្បី​ប្រារព្ធ​ទិវា​កងកម្លាំង​ប្រដាប់អាវុធ។

ថ្ងៃទី២៨ខែមីនា

អ្នកភូមិប្រហែល៣,០០០នាក់ មកពីរដ្ឋ Karen ភាគខាងកើតបានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីកងទ័ពបើកការវាយប្រហារតាមអាកាសលើទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធសហភាពជាតិ Karen។

ថ្ងៃទី១ខែមេសា

លោកស្រី Aung San Suu Kyi ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ក្រោម​ច្បាប់​សម្ងាត់​ផ្លូវការ​សម័យ​អាណានិគម។

ថ្ងៃទី១៦ខែមេសា

អ្នកនយោបាយនានា ត្រូវបានបង្ខំឲ្យចុះចេញពីតំណែង ដោយយោធាប្រកាសថា ពួកគេបានបង្កើតរដ្ឋាភិបាលរួបរួមជាតិ។

ថ្ងៃទី២៤ខែមេសា

លោក Min Aung Hlaing ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហ្សាការតា​ សម្រាប់​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​អាស៊ីអាគ្នេយ៍។ ប្រមុខកងកម្លាំងប្រដាប់អាវុធរូបនេះ បានចុះហត្ថលេខាលើផែនការ៥ចំណុច ដើម្បីបញ្ចប់អំពើហិង្សា និងស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយ។

ថ្ងៃទី២៤ខែឧសភា

លោកស្រី Aung San Suu Kyi បង្ហាញខ្លួននៅតុលាការជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលលោកស្រីត្រូវបានផ្ដួលរំលំ។

ចំណែកលោក Danny Fenster អាយុ ៣៧ ឆ្នាំ ជានិពន្ធនាយកនៃទស្សនាវដ្ដី Frontier Myanmar ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានក្រុងយ៉ាំងហ្គោន ខណៈដែលគាត់ត្រៀមហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី។

ថ្ងៃទី១ខែសីហា

លោក Min Aung Hlaing តែង​តាំង​ខ្លួន​ជា​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ក្រុម​ប្រឹក្សា​រដ្ឋ​បាល​យោធា។ លោក​សន្យា​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ​២០២៣។

ថ្ងៃទី៦ខែសីហា

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់ជនជាតិ​មីយ៉ាន់ម៉ា​ពីរ​នាក់​ពី​បទ​រៀបផែនការ​ធ្វើ​ឲ្យ​រង​របួស ឬ​សម្លាប់​ឯកអគ្គរដ្ឋទូត​របស់​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun។

ថ្ងៃទី១៨ខែសីហា

ចំនួនអ្នកស្លាប់ដោយសារកម្លាំងសន្តិសុខបង្រ្កាបការតវ៉ា ចាប់តាំងពីរដ្ឋប្រហារបានកើនឡើងដល់១,០០០នាក់។ នេះបើយោងតាមអង្គការ (AAPP)។

ថ្ងៃទី១៦ខែតុលា

ជារឿងមិនធ្លាប់មានពីមុនមក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលដោយនិយាយថា យោធាមិនបានគោរពតាមផែនការរបស់ខ្លួនក្នុងការបញ្ចប់វិបត្តិនេះ។

ថ្ងៃទី១៥ខែវិច្ឆិកា

លោក Fenster ត្រូវបានដោះលែង និងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ បីថ្ងៃបន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ រួមមានការញុះញង់ ការបះបោរ និង អំពើភេរវកម្ម ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ។

ថ្ងៃទី១៦ខែវិច្ឆិកា

ប្រទេសមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី Aung San Suu Kyi និងមនុស្ស ១៥ នាក់ផ្សេងទៀតពីបទ ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពខុសច្បាប់ ជុំវិញការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ ២០២០។

គណបក្ស NLD បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា មិនមានភ័ស្តុតាងនៃការប្រព្រឹត្តខុសនោះទេ។

ថ្ងៃទី៦ខែធ្នូ

តុលាការបិទទ្វារបានរកឃើញថា មេដឹកនាំជាប់ឆ្នោតលោកស្រី Aung San Suu Kyi មានពិរុទ្ធពីបទញុះញង់ និងរំលោភលើការរឹតបន្តឹងជំងឺកូវីដ១៩ នៅក្នុងសាលក្រមដំបូងក្នុងសំណុំរឿងរាប់សិប ដែលធ្វើឡើងប្រឆាំងម្ចាស់ជយលាភីពានរង្វាន់ណូបែលរូបនេះ។ លោកស្រីត្រូវបានកាត់ទោសឲ្យជាប់ឃុំរយៈពេល៤ឆ្នាំនៅទីតាំងដែលគេមិនបង្ហាញ ប៉ុន្តែការកាត់ទោសត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីទូរទស្សន៍រដ្ឋប្រកាសថា លោក Min Aung Hlaing បានផ្តល់ការលើកលែងទោសដល់លោកស្រី។

ថ្ងៃទី២៤ខែធ្នូ

អង្គការសហប្រជាជាតិចោទប្រកាន់យោធាថា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីវាយឆ្មក់ភូមិមួយនៅថ្ងៃបុណ្យណូអែល។

ថ្ងៃទី៧ខែមករា

យោធា​បាន​ស្វាគមន៍សម្តេច ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយសម្តេចបាន​ក្លាយ​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ ​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា។

ថ្ងៃទី១០ខែមករា

លោកស្រី Aung San Suu Kyi បានទទួលទោសឃុំខ្លួនបន្ថែមរយៈពេល៤ឆ្នាំទៀត បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់នានា រួមទាំងការកាន់កាប់ឧបករណ៍ទាក់ទង ដែលគ្មានអាជ្ញាប័ណ្ណផងដែរ។

ថ្ងៃទី១៤ខែមករា

យោធា​ប្រកាស​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​៥​ករណី​ទៀត ​ប្រឆាំង​នឹង​លោកស្រី Aung San Suu Kyi៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ UN ជំរុញលោក ប្រាយុទ្ធ ឲ្យជួយបញ្ឈប់វិបត្តិ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម