ព័ត៌មានអន្ដរជាតិ
មិនខុសពីឥណ្ឌូនេស៊ី ហ្វីលីពីនជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផងដែរ
ការរញ្ជួយដីកម្រិត ៧ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត និងការព្រមានពីរលកយក្សស៊ូណាមិនៅឡើយទេ ។
ការរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ៣១០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Davao នៅលើកោះ Mindanao ភាគខាងត្បូងនៅម៉ោង ៨ និង ២៣ យប់ ។ នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ។
ប្រធានប៉ូលិសលោក Glabynarry Murillo បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកស្រុកនៅទីប្រជុំជន Jose Abad Santos ជិតភាគខាងត្បូងនៃកោះបានបាត់បង់អគ្គិសនីប្រើប្រាស់រយៈពេលប្រហែល ១៥ នាទី បន្ទាប់ពីការរញ្ជួយដីបានរំញ័រក្នុងតំបន់ ប៉ុន្តែមិនមានការខូចខាតទេ ។

ចំណែកលោក Renato Solidum នាយកវិទ្យាស្ថានបានប្រាប់ស្ថានីយ៍វិទ្យុ DZBB ថា “វាត្រូវបានគេដឹងថាជាការរញ្ជួយដីដ៏ធំ ប៉ុន្តែវាជម្រៅរបស់វានឹងមិនធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទេ ពីព្រោះវានៅឆ្ងាយពីកោះនេះណាស់ ហើយអ្វីៗបានវិលមករកភាពប្រក្រតី ខណៈប្រជាជនបានវិលត្រឡប់ទៅផ្ទះវិញហើយផងដែរ” ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះតំបន់ភាគខាងត្បូងនៃទីក្រុង Davao ត្រូវបានបំផ្លាញដោយការរញ្ជួយដីដ៏មានឥទ្ធិពលដោយសារប្រទេសហ្វីលីពីនស្ថិតនៅតំបន់ខ្សែក្រវ៉ាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ជាកន្លែងដែលការរញ្ជួយដីភាគច្រើននៅលើពិភពលោកកើតឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ដោះស្រាយករណីនារីអូតែសមិនចេញ ហ្វីលីពីនបញ្ជាឲ្យដកមេប៉ូលិសក្រុង Makati
ចុចអាន ៖ ការធ្វើកោសល្យវិច្ច័យលើសពនារីអូតែសហ្វីលីពីន ត្រូវបិទបញ្ចប់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន