Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រញាប់ពិនិត្យទំនប់ទឹក ១១កន្លែងក្រោយរញ្ជួយដី ៤.៥រ៉ិចទ័រ

បានផុស

នៅ

ក្រោយការរញ្ជួយដីកាលពីថ្ងៃចន្ទ នាយកដ្ឋានឧតុនិយមថៃ បានចាត់មន្ត្រីឲ្យចុះត្រួតពិនិត្យទំនប់ទឹកចំនួន១១កន្លែង នៅក្នុងរង្វង់២៥គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅម៉ោង២:០៧រសៀលថ្ងៃទី២ខែមិថុនា រញ្ជួយដីកម្រិត៤.៥រ៉ិចទ័របានវាយប្រហារខេត្ត ឈៀងម៉ៃ ដែលមានចំណុចកណ្តាលនៅស្រុក Phrao ជាមួយជម្រៅ ត្រឹម១គីឡូម៉ែត្រប៉ុណ្ណោះ។

មិនត្រឹមតែឈៀងម៉ៃទេ កម្លាំងនៃការរញ្ជួយដីនេះ ក៏ធ្វើឲ្យញ័រដល់ខេត្តថៃចំនួន៤ទៀតផងដែរ ដូចជា Lampang, Lamphun, Mae Hong Son និង Phayao។

ដោយសារតែក្តីបារម្ភលើហេដ្ឋារចនាសម្ព័ន្ធនានា នាយកដ្ឋានឧតុនិយម បានប្រញាប់ពិនិត្យលើទំនប់ទឹក១១កន្លែងក្នុងខេត្តឈៀងម៉ៃ ដោយរកឃើញថា ទំនប់ទាំងនោះនៅតែរឹងមាំនិងសុវត្ថិភាព១០០%។

ការត្រួតពិនិត្យនេះគឺអនុវត្តតាមគោលការណ៍ណែនាំ ដែលកំណត់ដោយគណៈកម្មការអន្តរជាតិទំនប់ធំៗ (ICOLD)។ ការត្រួតពិនិត្យបញ្ជាក់ថា ទំនប់ទាំង១១ ស្ថិតក្នុងស្ថានភាពធម្មតា មិនមានការខូចខាត ឬប៉ះពាល់ដល់រចនាសម្ព័ន្ធ ឬប្រព័ន្ធគ្រប់គ្រងទឹកឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម