ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ
គ្រោះរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័របានវាយប្រហារខេត្ត ឈៀងម៉ៃ នៃប្រទេសថៃ បណ្តាលឲ្យពលរដ្ឋខ្លះភ័យរត់រកកន្លែងសុវត្ថិភាព។

តាមការចុះផ្សាយរបស់ Khaosod ដែលដកស្រង់ប្រភពពីនាយកដ្ឋានឃ្លាំមើលគ្រោះរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយម, រញ្ជួយដីកើតឡើងនាវេលាម៉ោង ២:០៧នាទីរសៀលថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥ ក្នុងតំបន់ Mae Pang ជាមួយជម្រៅ ត្រឹម១គីឡូម៉ែត្រប៉ុណ្ណោះ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានប្រាប់អ្នកសារព័ត៌មានថា ផ្ទះរបស់ពួកគេរង្គើដោយរញ្ជួយដីនេះ ហើយពួកគេត្រូវរត់រកកន្លែងសុវត្ថិភាព ការពារគ្រោះថ្នាក់។
ក្រោយមក អាជ្ញាធរមូលដ្ឋានក៏ចេញបញ្ជាឲ្យក្រុមមន្ត្រីចុះទៅពិនិត្យនិងវាយតម្លៃការខូចខាត។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានជនរងគ្រោះទេក្នុងការរញ្ជួយដីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


