ការធ្វើកោសល្យវិច្ច័យលើសពនារីអូតែសហ្វីលីពីន ត្រូវបិទបញ្ចប់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ការធ្វើកោសល្យវិច្ច័យលើសពនារីអូតែសហ្វីលីពីន ត្រូវបិទបញ្ចប់

Published

on

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Menardo Guevarra បាននិយាយនៅថ្ងៃចន្ទនេះថា ការិយាល័យស៊ើបអង្កេតជាតិ (NBI) បានបញ្ចប់ការធ្វើកោសល្យវិច្ច័យរបស់ខ្លួនលើសពរបស់នារីអូតែស Christine Dacera រួចរាល់ហើយ។

លោក Guevarra បាននិយាយថា ឥឡូវនេះ NBI កំពុងធ្វើការជាមួយមន្ទីរពេទ្យ Makati Medical Center ដែលជាកន្លែង Dacera ត្រូវបានគេយកទៅ បន្ទាប់ពីនាងត្រូវគេប្រទះឃើញសន្លប់នៅក្នុងអាងងូតទឹកនៃបន្ទប់សណ្ឋាគារ ក្រោយពេលជប់លៀងជាមួយមិត្តភក្តិកាលពីថ្ងៃទី១ខែមករា។

លោកនិយាយថា លោកនឹងទុកឲ្យ NBI ចេញលទ្ធផលនៃការធ្វើកោសល្យវិច្ច័យនេះ។

មុននេះ NBI និយាយថា ខ្លួនបានយកទឹកនោមយ៉ាងហោចណាស់១០០មីល្លីលីត្រពីសពរបស់ Dacera ហើយនិយាយថា នេះនឹងជួយពួកគេឲ្យពិនិត្យមើលវត្តមាននៃជាតិអាល់កុលឬថ្នាំញៀន។

លោក Guevarra បានបញ្ជាឲ្យ NBI ស៊ើបអង្កេតការស្លាប់របស់អ្នកបម្រើការតាមយន្ដហោះរូបនេះនៅពេលរកឃើញថា ការស៊ើបអង្កេតដំបូងរបស់ប៉ូលិសគឺមិនទាន់គ្រប់គ្រាន់នោះទេ។

ប៉ូលិសបានឃុំខ្លួនមិត្ដភក្ដិ៣នាក់ក្នុងចំណោមមិត្ដភក្ដិដែលចូលរួមក្នុងពិធីជប់លៀងឆ្លងឆ្នាំជាមួយ Dacera ប៉ុន្ដែរដ្ឋអាជ្ញាបានបញ្ជាឲ្យដោះលែងពួកគេវិញ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

បុរសចំនួន១១នាក់ កំពុងប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌពីបទរំលោភសេពសន្ថវៈនិងមនុស្សឃាត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ GMA

ចុចអាន៖ ហ្វីលីពីនបង្ហាញបុរសទី១៣ ពាក់ព័ន្ធករណីស្លាប់នារីអូតែស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services