ព័ត៌មានអន្ដរជាតិ
តើគ្រោះរញ្ជួយដីកើតនៅមីយ៉ាន់ម៉ាប៉ះពាល់និងជះឥទ្ធិពលដល់ណាខ្លះ?
គ្រោះរញ្ជួយដីមានកម្រិតកម្លាំងដល់ទៅ៧,៧រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៥ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបាត់បង់ជីវិតនៅទូទាំងតំបន់អាស៊ាន។ រញ្ជួយដីនេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសជិតខាងក្នុងតំបន់អាស៊ានទេ ប៉ុន្តែជះឥទ្ធិពលដល់ ចិន និងទៅអាស៊ីខាងត្បូងដល់បង់ក្លាដែស។

ផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា៖ ទីក្រុង Mandalay ជាចំណុចកណ្តាលនៃការវាយប្រហាយដោយគ្រោះរញ្ជួយដី។ ផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការបាក់រលំវិហារមួយ និងបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ ក្នុងនោះក៏មានព្រះសង្ឃជាច្រើនអង្គផងដែរ ដោយសារការដួលរលំនៃវត្តមួយ។ អគារជាច្រើនត្រូវបានគេរាយការណ៍ថាបានដួលរលំ។ ផ្លូវថ្នល់ ស្ពាន ពិដានអគារ បានរងការខួចខាតយ៉ាងដំណំ និងខូចខាតផ្ទះសម្បែង និងទីសក្ការបូជាសាសនាជាច្រើនកន្លែង។ ស្ពានប្រវត្តិសាស្រ្ត Ava ឆ្លងកាត់ទន្លេ Irrawaddy ដ៏ធំដែលជារចនាសម្ព័ន្ធសម័យអាណានិគមបានដួលរលំកំឡុងពេលរញ្ជួយដីនោះដែរ។
ទីក្រុងបាងកកប្រទេសថៃ៖ អគារខ្ពស់ៗរាប់សិបជាន់ជាច្រើនបានរងផលប៉ះពាល់ ដូចជារង្គើ ញ័រ និងមានអគារកំពុងសាងសង់មួយមានកម្ពស់ប្រមាណជាង៣០ជាន់នៅជិតផ្សារ Chatuchak បានដួលរលំ។ ក្នុងអគារនោះ ត្រូវបានរាយការណ៍ថា មានកម្មកររហូតជិត៥០នាក់ ជាប់គាំង និងមានរបាយការណ៍បឋមភ្លាមៗ អះអាងថា កម្មករម្នាក់បានស្លាប់។ រដ្ឋាភិបាលថៃបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នក្នុងរដ្ឋធានីបាងកក។
ភាពរំញ័រនៃអគារបានរំកិលចុះឡើងបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក និងភ្ញៀវទេសចរ ដែលនាំឱ្យមានការជម្លៀសចេញ។ សេវារថភ្លើងក្រោមដី និងផ្លូវរថភ្លើងស្រាលត្រូវបានផ្អាកមួយផ្នែក ហើយការជួញដូរនៅផ្សារហ៊ុនថៃត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។

ប្រទេសចិន៖ នៅខេត្តយូណាន របស់ប្រទេសចិន ដែលជាប់ព្រំដែនជាមួយថៃនិងមីយ៉ាន់មាន ក៏ទទួលរងឥទ្ធិពលរញ្ជួយដីដែរ ដោយបណ្តាលឲ្យមានអ្នករងរបួស និងខូចខាតផ្ទះសម្បែងនៅក្នុងទីក្រុងRuili ក្បែរព្រំដែន ។
ប្រទេសវៀតណាម៖ នៅទីក្រុង ហាណូយ និងទីក្រុងហូជីមិញ មានសេចក្តីរាយការណ៍ខ្លះថា អ្នកស្រុកបានជួបប្រទះនឹងការរញ្ជួយ ដែលនាំទៅដល់ការជម្លៀសចេញពីអគារ។ ការឆ្លើយតបដែលកំពុងបន្ត ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ទីក្រុងដាកាប្រទេសបង់ក្លាដែស ដែលមានចម្ងាយ៥៩៧គីឡូម៉ែត្រពីចំណុចកណ្តាល(ចំណុចផ្ចិត)នៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ក៏ត្រូវបានដឹងថា មានផលប៉ះពាល់ដែរ។ លោក Prothom Alo បានដកស្រង់សម្តីលោក Md Rubayat Kabir មន្ត្រីស្តីទីនៃមជ្ឈមណ្ឌលសង្កេត និងស្រាវជ្រាវការរញ្ជួយដីនៅនាយកដ្ឋានឧតុនិយម បាននិយាយថា ការរញ្ជួយដីកម្រិត ៧,៧ត្រូវបានចាត់ថ្នាក់ជាព្រឹត្តិការណ៍រញ្ជួយដីដ៏ធំមួយ។
អាជ្ញាធរមីយ៉ាន់ម៉ា និងថៃកំពុងវាយតម្លៃពីទំហំពេញលេញនៃការខូចខាត និងសម្របសម្រួលកិច្ចប្រឹងប្រែងជួយសង្គ្រោះ។ មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីអាស៊ានកំពុងតាមដានស្ថានភាព និងផ្តល់ព័ត៌មានថ្មីៗ…៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៤ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៤ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


