សុខភាព
ខ្ទិះដូងខ្មែរយើងនិយមប្រើ មានប្រយោជន៍សុខភាពច្រើនយ៉ាង
បើនិយាយដល់ខ្ទិះដូង គ្នាយើងពិតជាដឹងហើយថាប្រើសម្រាប់ធ្វើអ្វីខ្លះ? ខ្ទិះដូងត្រូវបានប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌា អាមេរិកខាងត្បូង និងកោះហាវ៉ៃ ពេញនិយមប្រើក្នុងគ្រឿងផ្សំរបស់អាហារ។ គ្នាយើងពិតជាដឹងរឿងនេះហើយ ចុះបានដឹងអត់ថាខ្ទិះដូងមានអត្ថប្រយោជន៍ចំពោះសុខភាពបែបណា?

១. សម្រកទម្ងន់
នៅក្នុងខ្ទិះដូងមានផ្ទុកខ្លាញ់ម្យ៉ាងល្អចំពោះសុខភាពដែលគេហៅថាMCTs។ អ្នកស្រាវជ្រាវបាន គិតថាខ្លាញ់ប្រភេទនេះ មានទំនាក់ទំនងនឹងការជួយស្រកទម្ងន់។ ខ្លាញ់MCTs ជំរុញឲ្យមានការបង្កើតថាមពលតាមរយៈដំណើរការដុតកម្ដៅ។
ការសិក្សាមួយទៀតបានរកឃើញថាខ្លាញ់MCTs បានធ្វើការដើម្បីកាត់បន្ថយទម្ងន់ខ្លួន និងទំហំចង្កេះមនុស្សយើង។ ដូចគ្នាដែរ ខ្លាញ់ប្រភេទនេះ ក៏ជួយបង្កើនតុល្យភាពរវាងមីក្រុប(microbiota)ក្នុងពោះវៀន ដែលការខ្វះតុល្យភាពរបស់មីក្រុបនេះ អាចធ្វើឲ្យមនុស្សយើងមានជំងឺធាត់បាន។
ការរកឃើញមួយទៀតនៅឆ្នាំ២០១៨ បង្ហាញថា ខ្លាញ់MCTs ជួយបង្កើនរំញោចដល់អាំងស៊ុយលីន ហើយអ្នកសិក្សាជាច្រើនជឿថាការរំញោចនេះជួយធ្វើឲ្យស្រកទម្ងន់។ អាំងស៊ុយលីន ជាអ័រម៉ូនសំខាន់មួយសម្រាប់បំបែកជាតិស្ករ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
២. សុខភាពបេះដូង
មនុស្សមួយចំនួនទំនងជាគិតថាខ្ទិះដូងមិនមានជាអាហារល្អសម្រាប់សុខភាពបេះដូងនោះទេ ព្រោះតែវាមានផ្ទុកជាតិខ្លាញ់ខ្ពស់។ ប៉ុន្តែការសិក្សាបានរកឃើញថាកម្រិតខ្លាញ់ឆ្អែតនៅក្នុងខ្ទិះដូង មិនបានធ្វើឲ្យកើនឡើងកម្រិតខ្លាញ់អាក្រក់ ឬកូលេស្តេរ៉ូលអាក្រក់នោះទេ។ ផ្ទុយទៅវិញ ខ្លាញ់នៅក្នុងខ្ទិះដូង បានជួយបង្កើនកម្រិតកូលេស្តេរ៉ូលល្អ ឬខ្លាញ់ល្អទៅវិញ។

ខ្លាញ់ល្អជួយការពារបេះដូង និងជួយកម្ចាត់ខ្លាញ់អាក្រក់ពីរាងកាយផងដែរ។ ក្រៅពីនេះ វាក៏ជួយនាំយកខ្លាញ់មិនល្អពីថ្លើម និងបំបែកខ្លាញ់ទាំងនោះ មុននឹងបំផ្លាញចោល។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
សាច់ដូងមានផ្ទុកខ្លាញ់ម្យ៉ាងហៅថា lauric ហើយអ្នកសិក្សាជាច្រើនជឿថាអាស៊ីដខ្លាញ់ប្រភេទនេះ ជួយគាំទ្រដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សារកឃើញទៀតថា អាស៊ីដ lauric អាចជួយកាត់បន្ថយកម្រិតឆ្លងបាក់តេរី និងវីរុសផងដែរ។ការសិក្សាមួយចំនួនទៀតក៏បានរកឃើញថា អាស៊ីដlauricមានផ្ទុកសារធាតុប្រឆាំងមីក្រុប និងសារធាតុប្រឆាំងការរលាក។
ក្រៅពីនេះ ខ្ទិះដូង ក៏មានផ្ទុកសារធាតុសំខាន់ៗផ្សេងទៀតដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យ៉ូម កាបូអ៊ីដ្រាត ម៉ង់កាណែស ជាតិដែក និងវីតាមីន C ផងដែរ។
ចុចអាន៖ថ្នាំគ្រាប់វីតាមីន D អាចបន្ថយហានិភ័យស្លាប់ដោយមហារីកគ្រប់ប្រភេទ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ