Connect with us

សុខភាព

ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ​

បានផុស

នៅ

បញ្ហា​ទម្លាប់​រស់នៅ អាហារ និង​ខ្វះ​ពេល​ហាត់ប្រាណ​ទៀត​នោះ ធ្វើឲ្យ​មនុស្ស​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក។ ជំងឺ​សាហាវ​នេះ បើកើត​ហើយ ពិបាក​នឹង​ព្យាបាល​ណាស់ ដោយសារ​កោសិកាមេរោគ តែងតែ​វិវត្ត​ខ្លួន ធ្វើ​ឲ្យ​ស៊ាំ​នឹង​ការ​ព្យាបាល។ តែ​ថ្នាំ​វីតាមីន D អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក។

Should You Take Vitamin D for COVID Prevention? - COVID-19, Health Topics,  Nutrition - Hackensack Meridian Health
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​ចំនួន ៣ មាន​លទ្ធផល​ស្រដៀង​គ្នា គឺ ថ្នាំ​គ្រាប់​វីតាមីន D អាច​ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​បាន តែ​កុំយល់ច្រឡំថា នេះ​ជាថ្នាំ​បង្ការ​មហារីក​ឲ្យសោះ។

ការសិក្សា​ទី១ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Michigan និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Hurley របស់​អាមេរិក លើ​មនុស្ស​ពេញវ័យ ចំនួន ៨​ម៉ឺន​នាក់។ លទ្ធផល រកឃើញ​ថា ការ​លេប​ថ្នាំ​គ្រាប់​វីតាមីន D យ៉ាងតិច ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ១៣% នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​គ្រប់ប្រភេទ​ទាំង​អស់។

ការសិក្សា​ទី២ ធ្វើឡើង​ដោយ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Madrid របស់​អេស្ប៉ាញ រកឃើញ​ថា ការលេប​ថ្នាំ​គ្រាប់​វីតាមីន D ជាមួយ​ពពួកថ្នាំបញ្ចុះជាតិខ្លាញ់ Statin រាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ ៣៨% នៃ​ការស្លាប់​ដោយ​មហារីក​ក្រពេញ​ប្រូស្ដាត។ អ្នក​វិទ្យាសាស្ត្រ បញ្ជាក់​ថា ឥទ្ធពល​ថ្នាំ​ទាំង​ពីរ មាន​លក្ខណៈ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា។

Vitamins for Healthier Skin | Christie Brinkley Authentic Skin Care Blog

ការសិក្សា​ទី៣ ធ្វើឡើង​ដោយ​វិទ្យាស្ថាន​បណ្ដាញ​សុខាភិបាល​មហារីក Allegheny ក្នុង​ក្រុង Pittsburgh របស់​អាមេរិក រកឃើញ​ថា ការធ្លាក់ចុះ​កម្រិត​វីតាមីន D ក្នុង​ខ្លួន ប្រឈម​ទ្វេដង នឹង​ជំងឺ​មហារីក​លំពែង

លោក​វេជ្ជបណ្ឌិត Tarek Haykal អ្នកស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ Michigan បញ្ជាក់​ថា ការរកឃើញ​នេះ ផ្ដល់​សារៈប្រយោជន៍​ដល់​ប្រជាជន ដោយ​ការ​លេប​ថ្នាំ​គ្រាប់​វីតាមីន D ក្នុង​ទម្រង់​ណា​ក៏ដោយ រយៈពេល ៣​ឆ្នាំ ជួយ​កាត់បន្ថយ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក។ លោក​ក៏ព្រមាន អ្នក​ចំណាយ​ពេល​រាប់​ម៉ោង ធ្វើការ​នៅ​ក្នុង​ការិយាល័យផងដែរ ព្រោះ​ពួកគេមាន​ពេល​លំហែ​តិចតួច មិន​ទទួល​បាន​ភាព​ធម្មជាតិ និង​ពន្លឺ​ព្រះអាទិត្យ ដូច្នេះ​កម្រិត​វីតាមីន D ក្នុង​ខ្លួន បាន​ធ្លាក់ចុះ ងាយ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតរឹងមាំល្

ចុចអាន៖ រដូវ​ត្រជាក់ ​ស្គាល់អាហារ​ដែល​​ជួយ​បង្កើន​កម្រិត​វីតាមីន D ដល់​រាង​កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម