សុខភាព
អ្នកម្ដាយថ្មីថ្មោងគួរដឹងអ្វីខ្លះ ពីកំណើតកូនដែលកើតដោយវះកាត់និងធម្មជាតិ
ស្ត្រីដែលមានកូនឬជិតសម្រាលកូន គួរតែដឹងថាភាពស៊ាំ និងការអភិវឌ្ឍខួរក្បាលរបស់ក្មេង អាចខុសគ្នាពីក្មេង ដែលកើតមកដោយមធ្យោបាយធម្មជាតិនិងវះកាត់។ នៅពេលម្តាយដែលបំរុងរៀបចំសម្រាលកូន ត្រូវស្វែងយល់និងដឹងពីព័ត៌មាននេះ ដើម្បីធ្វើយ៉ាងណាឲ្យកូនមានសុខភាពល្អនិង អភិវឌ្ឍខួរក្បាលក្មេងបានល្អ។

ការសិក្សានិងការស្រាវជ្រាវបានបង្ហាញថា កុមារកើតចេញពីផ្នែកវះកាត់ អាចមានឪកាសយឺតក្នុងការវិវត្តប្រព័ន្ធអូតូអ៊ុយមីន ជាងកុមារកើតមកដោយមធ្យោបាយធម្មជាតិ ជាពិសេសជះឥទ្ធិពលដល់ជំងឺឬអាឡ័កស៊ី។ លើសពីនេះទៅទៀត ការសិក្សានាពេលបច្ចុប្បន្នបានបង្ហាញថា ការវះកាត់អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍខួរក្បាលផងដែរ។
យោងតាមការសិក្សាកុមារ ១ នាក់ក្នុងចំណោម ៧ នាក់ ដែលកើតដោយការវះកាត់ឬមានភាពពិការពីកំណើត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃការសិក្សា នៅពេលចាប់ផ្តើមចូលរៀន។ ហើយបានរកឃើញថា កុមារអាយុ ៤ ទៅ ៩ ឆ្នាំ មានពិន្ទុតេស្តស្តង់ដាជាមធ្យមតិចជាងកុមារ ដែលកើតដោយធម្មជាតិ នោះគឺការទាក់ទងនឹងអត្រាទាបនៃការបំបៅដោះកូន។
ជាការពិតការបង្កើតកូនដោយធម្មជាតិ គឺទាក់ទងនឹងការបំបៅកូនដូចគ្នា
ស្រ្តីដែលវះកាត់ ពុំសូវសំបូរទឹកដោះឲ្យកូនឡើយ ចំពោះស្រ្តីកើតដោយធម្មជាតិ មិនខ្វះឡើយទឹកសោះឲ្យកូនបៅ។
ដូចគ្នានេះដែរ ទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមជាង ២០០ ហើយផ្តល់នូវគុណតម្លៃយ៉ាងច្រើន ហើយសារធាតុចិញ្ចឹមមួយដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាលគឺ “ sphingo myelin” ដែលជាខ្លាញ់ជួយដល់មុខងារខួរក្បាល ដើម្បីបង្កើត myelin ជួយភ្ជាប់មុខងារ neuronal ។

នេះធ្វើឲ្យខួរក្បាលមានទំនាក់ទំនងកាន់តែច្រើន គិតបានរហ័ស រៀនរហ័ស។ លើសពីនេះទៀត ទឹកដោះម្តាយមានផ្ទុកមីក្រូជីវសាស្ត្រល្អៗជាច្រើនប្រភេទ ដូចជា B. lactis ដែលមិនត្រឹមជួយពង្រឹងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ តែវាថែមទាំងជួយដល់ក្រពះពោះវៀនផងដែរ។
អតិសុខុមប្រាណនេះ ច្រើនតែមាននៅក្នុងពោះវៀនរបស់កុមារ ដែលផ្តល់កំណើតដោយធម្មជាតិក្នុងពេលតែមួយក្នុងទឹកដោះម្ដាយ។

ទោះយ៉ាងណា ម្ដាយគ្រប់គ្នា គួរតែសម្រាកឲ្យបានគ្រប់គ្រាន់។ ផឹកទឹកស្អាតឬទឹកខ្ញីក្តៅឧណ្ឌៗ ញ៉ាំអាហារ ៥ មុខរួមមានប្រូតេអ៊ីន កាបូអ៊ីដ្រាតខ្លាញ់ ជាតិរ៉ែ និងវីតាមីន ក៏ដូចជាថ្នាំដែលជួយបង្កើនទឹកដោះ។ លើសពីនេះ ម្តាយគួរថែរក្សាស្ថានភាពផ្លូវចិត្តរបស់ឲ្យប្រសើរ ព្រោះប្រសិនបើពួកគេមានស្ត្រេសឬថប់បារម្ភ វាអាចបណ្តាលឲ្យមានទឹកដោះតិច។ កុំភ្លេចថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាពរបស់ម្ដាយមានសារៈសំខាន់ និងប៉ះពាល់ដល់ការលូតលាស់របស់កូនអ្នកផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
ចុចអាន៖ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ