ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

បានផុស

នៅ

ម៉ាក់ប៉ា​ថ្មីថ្មោង​ជាច្រើន​បាន​ធ្វើ​រឿង​ខុស​ឆ្គង​មួយ គឺ​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​ ឬខ្លួនឯង​ផ្ទាល់ថើប​មាត់​កូន។ ទង្វើបែប​នេះ​កូន​អាច​ឆ្លង​មេរោគ​ពីយើង​តាម​រយៈ​មាត់ និង​ផ្លូវ​ដង្ហើម​ដែល​ករណី​ខ្លះ​ធ្ងន់ធ្ងរ​​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ម៉ាក់ប៉ាកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​បាន​ឲ្យ​ដឹង​ថា មាន​មេរោគ​ជាច្រើន​អាច​ឆ្លង​ពី​មាត់ និង​ខ្យល់​ដក​ដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែល​អាច​ធ្វើឲ្យ​ទារកឈឺ និងស្លាប់​បាន។ ដូចនេះ​បើ​កូន​នៅ​តូច ​ទាំង​យើង​ជា​ម៉ាក់​ប៉ា​ត្រូវមានការប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​មិនមែនជា​សមាជិក​​ក្រុម​គ្រួសារ មិន​ដឹង​ពី​សាវតារច្បាស់លាស់ ​សឹង​តែ​កុំ​ឲ្យ​​កាន់កូន ព្រោះ​យើងមិន​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ ដោយសារ​តែ​ស្បែក​កូន​នៅ​ខ្ចី​ដូចនេះ​ហើយ​ទើប​ងាយ​​ប្រតិកម្ម រោល ឬ​ឆ្លង​ជំងឺ​ផ្សេង​ៗ។

លោក​បាន​បន្ថែម​ទៀត​ដែរ​ថា មាត់​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​រាប់​រយ​ប្រភេទ ហើយ​បើ​យើង​យក​មាត់​ទៅ​ថើប​មាត់​ក្មេង​វា​អាច​ឆ្លងតាមទឹក​មាត់ ឬទឹករងៃ​ពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេស​ជំងឺ​គួរ​ឲ្យ​ខ្លាច Herpes Simplex Virus ដែល​ជា​ពពួក​ជំងឺ​រើម។

ថែទាំកូន

ចំពោះ​ករណី​មួយ​ទៀត អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​អាច​ឆ្លង​ទៅ​ទារក នាំ​ឲ្យ​រលាក​ទងសួត សួត និង​ឆ្លង​ផ្ដាសាយ​ជាដើម។ ក្រៅពី​នោះ​នៅ​មាន​ជំងឺ​ឡើង​កន្ទួល រមាស់ ដែល​អាច​រីក​រាល​ដាល​ពី​មាត់​រហូត​ដល់​ផ្នែក​ផ្សេង​ៗ​ក៏​មាន។ លោក​បន្ត​ទៀត​កូន​នៅ​តូច​កំណាញ់​កូន​បន្តិច ក៏​មិន​អ្វី​ដែរ ព្រោះ​បើ​ឈឺ​មានតែ​ម៉ាក់​ប៉ា​ប៉ុណ្ណោះ​ដែល​ពិបាក ហើយ​បើ​​​កូនឈឺ​ធ្ងន់ធ្ងរ​​ត្រូវ​ចំណាយ​អស់​ថវិកា និង​ពេល​វេលា​ច្រើន​ណាស់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំងឺមហារីក ៥ប្រភេទ ច្រើនកើតលើកុមារតូចៗ

ចុចអាន៖ ៨ចំណុចសំខាន់ៗ ឪពុកម្តាយត្រូវដឹង ពេលឲ្យកូនចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services