Connect with us

សុខភាព

គ្រូពេទ្យព្រមាន ជាសះស្បើយពីកូវីដ-១៩ភ្លាម មិនទាន់អាចរួមដំណេកបានទេ

បានផុស

នៅ

ទោះបីជាការស្រាវជ្រាវមុនៗធ្លាប់បង្ហាញថា វីរុសកូវីដ-១៩ មិនចម្លងតាមរយៈទឹកកាមឬការរួមភេទក៏ដោយ ប៉ុន្តែការសិក្សាថ្មីមួយបានព្រមានចំពោះការរួមដំណេកក្នុងកំលុងជាសះស្បើយពីជំងឺនេះ។

Scientists warn coronavirus survivors to avoid sex for 30 days
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទការស្រាវជ្រាវថ្មីដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានរកឃើញថា សំណាកទឹកកាមពិតជាមានផ្ទុកវីរុសកូវីដ-១៩  ហើយអ្នកវិទ្យាសាស្រ្តបានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺ គប្បីរង់ចាំមួយរយៈពេលសិន ទើបអាចបង្កាត់ភ្លើងស្នេហ៍បាន។

The 5 Most Common Sex Dreams And Exactly What They Mean

ក្នុងនោះក្រុមអ្នកជំនាញបានហាមប្រាមដល់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីជាសះស្បើយភ្លាម ត្រូវតមរួមភេទរយៈពេល ៣០ ថ្ងៃ។

បន្ទាប់ពីធ្វើពិសោធន៍លើបុរសជនជាតិចិន ៣៨ នាក់ ​​នៅក្នុងខេត្តហេណាន ប្រទេសចិន គេបានរកឃើញសំណាកវីរុស ១៦ ភាគរយក្នុងចំណោមពួកគេ។ ទោះយ៉ាងណា​ តាមការសិក្សាមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់នៅឡើយថា ក្នុងប្រដាប់ភេទបុរសមានផ្ទុកសំណាកវីរុស តែវាអាចទៅរួចដែលវីរុសអាចចម្លងតាមរយៈពងស្វាស។ ត្បិតហានិភ័យចម្លងនេះមានតិចតួចពិតមែន ប៉ុន្តែអ្នកស្រាវជ្រាវបានទទូចម្ដងហើយម្ដងទៀតឱ្យរង់ចាំ ៣០ ថ្ងៃបន្ទាប់ពីបានជាសះស្បើយ សឹមរួមដំណេក។

Top 10 Most Dangerous Condom Mistakes - Sharecare

ក្នុងពេលដំណាលគ្នានេះផងដែរ អ្នកជំនាញបានទូន្មានបន្ថែមថា ប្រសិនបើរួមភេទក្រោយ ៣០ ថ្ងៃនោះ ត្រូវប្រើស្រោមអនាម័យដើម្បីធានាសុវត្ថិភាពសុខភាពខ្ពស់ និងបង្ការផលប៉ះពាល់ចំពោះការបង្កកំណើត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ InsideHook

ចុចអាន៖ ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

ចុចអាន៖ វេជ្ជបណ្ឌិតទូន្មានហាមរួមភេទ៣ថ្ងៃ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម