Connect with us

សុខភាព

មូលហេតុ​អ្វី​ បានជា​កើត​តេនញ៉ា​ពោះវៀនតូច​ និង​តេនញ៉ា​ខួរក្បាល

បានផុស

នៅ

តេន​ញ៉ា​ដែល​បង្ក​ជំងឺ​ចំពោះ​មនុស្ស​យើង​សំខាន់ៗ​មាន​ពីរ​ប្រភេទ ​គឺ​ តេ​ញ៉ា​ជ្រូក (Pork Tapeworm) និង​តេ​ញ៉ា​គោ (Beef Tapeworm: Taenia Saginata(​នៅក្នុង​សាច់គោ​))​។ តេ​ញ៉ា​ជ្រូក ​នៅ​អាស៊ី​យើង​មាន​ពីរ​ប្រភេទ​គឺ ​៖ Taenia solium(​នៅក្នុង​សាច់ជ្រូក​) និង Taenia asiatica(​តេ​ញ៉ា​នៅក្នុង​ថ្លើម​ជ្រូក​)​។

​មានតែ Taenia solium ដែល​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​យើង​ គឺ​ជំងឺ​Cysticercosis​។

១) លក្ខណៈ​រួម​របស់​តេន​ញ៉ា​គោ​ និង​តេន​ញ៉ា​ជ្រូក​ពេញវ័យ​ ៖
– ជា​ដង្កូវ​ពណ៌ស​ថ្លា​សំប៉ែត​បត់​ជា​ផ្នត់​ៗ រស់នៅ​ឯកោ​តែម្នាក់ឯង​(ver solitaire)​ ក្នុង​ពោះវៀនតូច​របស់​មនុស្ស​យើង​
– តេន​ញ៉ា​ចែកចេញជា​បី​ចំណែក​គឺ​ ៖
∙ ក្បាល មាន​រន្ធ​ជញ្ជក់​បួន​។​
∙ ក សម្រាប់​បង្កើត​ដងខ្លួន (segments or proglottids)
∙ ដងខ្លួន ចែកចេញជា​កង់​ៗ​។​

– តេន​ញ៉ា​ជា​សត្វ​ខ្ទើយ (Hermophrodites): ខ្លួន​វា​មួយ​មាន​រន្ធ​ភេទ​២​ គឺ​ញី​មួយ​ ឈ្មោល​មួយ​។​
– តេន​ញ៉ា​គ្មាន​ប្រដាប់​រំលាយ​អាហារ​ទេ (Absent digestive tract) វា​រស់នៅ​ដោយសារ​ការ​បឺត​ជញ្ជក់​ចំណី​អាហារ​ពី​គេ​។​
– បើ​គ្មាន​ការព្យាបាល​ទេ ​តេន​ញ៉ា​ជ្រូក​ អាច​រស់​នៅ​បាន​២៥​ឆ្នាំ​ ចំណែក​តេន​ញ៉ា​គោ​ បាន​២០​ឆ្នាំ​។​

២) ការចម្លង​ ៖
មនុស្ស​យើង​អាច​ឆ្លង​តេ​ញ៉ា​គោ​ ឬ​តេ​ញ៉ា​ជ្រូក​តាមរយៈ ​៖
– ការបរិភោគ​សាច់គោ​ ឬ​សាច់ជ្រូក​ឆៅ​
– ការបរិភោគ​សាច់គោ​ ឬ​សាច់ជ្រូក​ចម្អិន​មិន​ឆ្អិន​ល្អ​
– ការបរិភោគ​ចំណីអាហារ​ ឬ​ទឹក​ដែលមាន​ពង​តេ​ញ៉ា​
– ការខ្វះ​អនាម័យ​ក្នុងការ​បរិភោគ​។​
– អវត្តមាន​ ឬ​ខ្វះ​ការត្រួតពិនិត្យ​ពី​បសុពេទ្យ​ទៅលើ​សាច់គោ​ ឬ​សាច់ជ្រូក​ដែល​លក់​នៅលើ​ទីផ្សារ​។​

សត្វ​ជ្រូក​កើត​តេន​ញ៉ា ខ្មែរ​យើង​ហៅថា “​ជ្រូក​ចុងអង្ករ​”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣) លក្ខណៈ​ទូទៅ​របស់​តេន​ញ៉ា ​៖
ក​) ការបង្ករ​ជំងឺ ​៖
∙ ការបរិភោគ​សាច់គោ ឬ​សាច់ជ្រូក​ ដែលមាន​កូន​ដង្កូវ​តេន​ញ៉ា​នៅក្នុង​នោះ វា​បណ្តាលឲ្យ​មាន​តេន​ញ៉ា​ពោះវៀន​(Taeniasis)
∙ ការបរិភោគ​ចំណីអាហារ​ ឬ​ទឹក​ដែលមាន​ពង​តេន​ញ៉ា​ជ្រូក ​វា​បង្ក​ឲ្យ​មាន​ជំងឺ​Cysticercosis​។ តែ​ពង​តេន​ញ៉ា​គោ ​វា​មិន​បណ្តាល​ឲ្យ​មាន​ជំងឺ​Cysticercosis ទេ​។​

ខ​) ការវិវឌ្ឍន៍​ប្តូរ​ដាក់​តេន​ញ៉ា​នៅ​ក្នុង​ជាលិកា​(​សាច់​) ៖
Cysticercosis គឺ​បណ្តាលមកពី​បរិភោគ​ដោយ​ពង​តេន​ញ៉ា​។ ពង​តេ​ញ៉ា​ ដែល​មាន​នៅ​ក្នុង​លាមក​មនុស្ស អាច​ចម្លង​មក​អ្នកជំងឺ​ខ្លួនឯង អាច​ចម្លង​ទៅ​អ្នក​ដទៃ ឬ​អាច​ចម្លង​ទៅ​សត្វ​ជ្រូក​តាមរយៈ​ដី ទឹក​ចំណីអាហារ​។ មនុស្ស​យើង ឬ​សត្វ​ជ្រូក កាលណា​បរិភោគ​ដោយ​ជាមួយ​ពង​តេន​ញ៉ា ពង​តេន​ញ៉ា​នឹង​ញ៉ាស់​នៅ​ក្នុង​ពោះវៀន ហើយ​ឆ្លងកាត់​ភ្នាស​ពោះវៀន រួច​ធ្វើដំណើរ​តាម​ចរន្តឈាម និង​ទឹករងៃ​មក​ពួន​សម្ងំ​នៅ​ក្នុង​សាច់ដុំ ខួរក្បាល ថ្លើម និង​សរីរាង្គ​ផ្សេងៗ​ទៀត​ដែល​នៅ​ទីនោះ ​វា​ក្លាយទៅជា​កូន​ដង្កូវ​តេន​ញ៉ា​។

កូន​ដង្កូវ​តេ​ញ៉ា​នៅក្នុង​សាច់​ វា​បង្កឲ្យ​មាន​ជា​ជំងឺ cysticercosis នៅ​លើ​ស្បែក លើ​សាច់ដុំ​ លើ​ភ្នែក លើ​ខួរក្បាល​ដែល​យើង​ហៅថា neurocysticercosis គឺជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ​។​

៤) រយៈពេល​បង្ក​រោគ ​៖
បន្ទាប់ពី​បរិភោគ​ដោយ​ជាមួយ​ពង​តេន​ញ៉ា ហើយ​ក្លាយទៅជា​កូន​តេន​ញ៉ា​នៅ​សាច់​មាន​រយៈពេល​២ ទៅ​៣​ខែ​។ បន្ទាប់ពី​បរិភោគ​សាច់គោ ​ឬ​សាច់ជ្រូក​ដែល​មាន​កូន​ដង្កូវ​តេន​ញ៉ា ​រហូតដល់​តេន​ញ៉ា​ពេញ​វ័យ​នៅក្នុង​ពោះវៀន​មាន​រយៈពេល​២​ខែ​។

៥) រោគសញ្ញា​ ៖
– រោគសញ្ញា​លើ​ប្រដាប់​រំលាយ​អាហារ (​ឃ្លាន ​ឬ​ហេវ​មិនចេះ​ឈប់​ ឬ មិន​ឃ្លាន​អ្វី​សោះ ចុះ​ទម្ងន់​ស្គម អស់កម្លាំង ឈឺ​ក្នុង​ពោះ ចង្អោរ ក្អួត មាន​វិបត្តិ​ នៃ​ការ​បន្ទោបង់​ជួន​រាគ ជួន​ទល់លាមក​។​
– រោគសញ្ញា​នៅលើ​ស្បែក ​៖ រមាស់ ចេញ​កន្ទាលត្រអាក​។​
– រោគសញ្ញា​តេន​ញ៉ា​នៅក្នុង​ខួរក្បាល ​៖ ប្រកាច់ ឈឺក្បាល​ខ្លាំង ចង្អោរ ក្អួត ទន់ដៃទន់ជើង ​មាន​កា​រ​ប៉ះ​ពាល់​ផ្លូវចិត្ត មើល​ឃើញ​រូប​ពីរ ជួនកាល​ចេញ​ជា​រោគសញ្ញា​ នៃ​ការ​រលាក​ស្រោមខួរ​ក្បាល ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល​ជាដើម​។​ល​។​

៦)​ការធ្វើ​រោគវិនិច្ឆ័យ ​៖
– តេន​ញ៉ា​ពោះវៀន​ ៖ ការ​ឃើញ​កំណាត់​តេ​ញ៉ា​នៅលើ​សំលៀកបំពាក់ ឬ​ការរកឃើញ​ពង​តេ​ញ៉ា ​ឬ​កំណាត់​តេ​ញ៉ា​នៅក្នុង​លាមក​។ មើល​អង់​ទី​ហ្យែ​ន​ក្នុង​លាមក (coproantigen detection ELISA) និង​ការ​ពិនិត្យ​ឈាម​អាច​ឃើញ​ឡើង​ពពួក Eosinophlila and IgE
– តេន​ញ៉ា​នៅក្នុង​ខួរក្បាល ​៖​ ការធ្វើ​រោគវិនិច្ឆ័យ​ទៅតាម​ប្រវត្តិ​របស់​អ្នកជំងឺ ទៅ​រោគសញ្ញា​គ្លីនិក​ទៅ​តាម​រូបភាព​វេជ្ជសាស្ត្រ​ និង​ទៅតាម​លទ្ធផល ​នៃ​មន្ទីរ​ពិសោធន៍​។​

៧) ការ​ការពារ ​៖
– លាង​សំអាត​ដៃ​មុនពេល​បរិភោគ​
– មិនត្រូវ​បរិភោគ​សាច់គោ​ ឬ​សាច់ជ្រូក​ឆៅ ​ឬ​មិន​ឆ្អិន​
– មិនត្រូវ​បរិភោគ​បន្លែ​ឆៅ​គ្នាន​អនាម័យ​
– ពិសា​ទឹក​ដាំ​ពុះ​
– បត់ជើងធំ​ក្នុង​បង្គន់​អនាម័យ​
– ព្យាបាល​អ្នក​ដែលមាន​តេន​ញ៉ា​
– ត្រួតពិនិត្យ​សាច់ជ្រូក ​ឬ​សាច់គោ​ពី​បសុពេទ្យ​មុន​ចរាចរ​នៅ​ទីផ្សារ​។​

៨) ការព្យាបាល​ ៖
គេ​អាច​សម្លាប់​តេន​ញ៉ា​ដោយ ​៖
– ប្រើ​ថ្នាំ Praziquantel, Niclosamide, Albendazole
– ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ដូចជា​៖Hypochlorite de sodium à 1 % និង Glutaraldéhyde à 2 %
– ក្លាស់​សេ​សាច់គោ ​ឬ​សាច់ជ្រូក​នៅ​សីតុណ្ហភាព​ដក​១០​ដឺ​ក្រេ​សេ​រយៈពេល​៤​ថ្ងៃ​ ចំពោះ​សាច់ជ្រូក​និង​៩​ថ្ងៃ ចំពោះ​សាច់គោ​
– ចម្អិន​សាច់គោ ​ឬ​សាច់ជ្រូក​នៅ​សីតុណ្ហភាព​៦០​ដឺក្រេ ​រយៈពេល​៥​នាទី​។​

ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀងរាប់​ខាងលើនេះ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​

អត្ថបទ ៖ រស្មី​

ចុចអាន៖សូម​ស្វែងយល់​ អំពី​ជំងឺ​មេរោគ​(​អេ​លី​កូ​បាក់​ទែ​)​ក្នុង​ក្រពះ​!

ចុចអាន៖បញ្ហា​ពុល​តម្រងនោម​ស្រួច​ស្រាវ​ ដោយសារ​ការ​បរិភោគ​ប្រមាត់​ត្រី​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម