សុខភាព
ជីរភ្លូ ធ្វើអន្លក់ឆ្ងាញ់លេខ១ ឯស្លឹក ផ្កា ឫស កបនឹងជំងឺច្រើនមុខ
ជីរភ្លូជារុក្ខជាតិស្មៅទាបៗកម្ពស់មិនដល់១ម៉ែត្រ មានដើមថ្នាំងៗ និងស្លឹករាងបេះដូងស្រដៀងនឹងស្លឹកម្លូ។ ស្លឹកជីរភ្លូមានរសជាតិហឹរៗ គេយកវាទៅធ្វើជាអន្លក់ ពិសេសផ្ទាប់ជាមួយបាញ់ឆែវញ៉ាំទៅឆ្ងាញ់ជាប់មាត់។

បើនិយាយពីគុណប្រយោជន៍ផ្នែកឱសថបុរាណវិញ ស្លឹក ផ្កា និងឫសជីភ្លូ អាចយកទៅធ្វើថ្នាំព្យាបាលជំងឺបានច្រើនមុខ នេះបើតាមការចុះផ្សាយនៅក្នុងសៀវភៅ រុក្ខជាតិឱសថកម្ពុជា ដែលចងក្រងដោយគណៈកម្មការស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។

គុណប្រយោជន៍ទាំងនោះរួមមាន៖
ស្លឹក៖ ជាថ្នាំធ្វើឲ្យបាយបាន ទម្លាក់ស្លេស្ម បំបាត់អាការៈឈឺធ្មេញ និងហើមពោះ។
ផ្កា៖ ថ្នាំព្យាបាលការរំលាយអាហារ។
ឫស៖ ព្យាបាលស្លេស្ម ដូចស្លឹកដែរ។
កម្រិតប្រើ៖ យកស្លឹក ផ្កា និងឫស ទៅហាលឲ្យស្ងួត រួចយកប្រហែល ៥-១០ ក្រាម ដាំទឹកផឹក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ