សុខភាព
អណ្ដាតលែងដឹងរសជាតិ ត្រចៀកស្ដាប់មិនសូវបាន អាចមកពីកង្វះវីតាមីន B12
B12 ជាវីតាមីនសំខាន់ខ្លាំងណាស់ វាតួនាទីក្នុងការផលិតកោសិកាឈាមក្រហម និង DNA ថែមទាំងជួយចរន្តឈាម ឲ្យបញ្ជូនអុកស៊ីសែន ទៅរាងកាយគ្រប់ផ្នែក។ វីតាមីន B12 ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក និងជាទូទៅវីតាមីននេះប្រេីដេីម្បីជំនួយកម្លាំង។ លោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា នៅពេលរាងកាយយើងខ្វះវីតាមីន B12 នោះសកម្មភាពប្រចាំថ្ងៃ ពិតជាមិនប្រក្រតី។

វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបន្ថែមទៀតថា កាលណាខ្វះវីតាមីន B12 យើងនឹងជួបបញ្ហាគ្មានកម្លាំងកំហែង ខ្សោយ រហូតក្លាយជាជំងឺខ្វះគ្រាប់ឈាមក្រហមទៀតផង។ វីតាមីន B12 ភាគច្រើនមាននៅក្នុងឈីស សាច់ត្រី សត្វមានសំបក សាច់គោ និងផលិតផលធ្វើពីទឹកដោះគោជាដើម ហើយបើនិយាយពីមុខងាររបស់វីតាមីន B12 វិញ មានច្រើនយ៉ាងណាស់៖
– ជួយចលនាឈាមរត់ស្រួល
– ជួយដល់ការរំលាយអាហារ
– ជួយរាងកាយស្រូបជាតិដែកបានល្អ
– បង្កើនកោសិកាឈាមក្រហម
– កាត់បន្ថយខ្លាញ់ និងកាបូអ៊ីដ្រាតមិនល្អ
– បង្កើនអ័រម៉ូនសម្រួលដល់ប្លោកនោម។
ចំពោះរោគសញ្ញាដែលបង្ហាញថា យើងកំពុងមានបញ្ហាខ្វះវីតាមីន B12 ក្នុងរាងកាយមែននោះ នឹងមានប្រតិកម្មដូចខាងក្រោម៖

– នៅក្មេងសោះ ប៉ុន្តែឧស្សាហ៍ភ្លេចភ្លាំង តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ
– មានបញ្ហាស្ពឹកៗ និងភ្ញាក់កន្ទ្រាក់ៗ ដោយសារតែកង្វះវីតាមីន B12 បណ្ដាលឲ្យខូចសរសៃប្រសាទ
– ពិបាកបើកភ្នែក ទាំងមិនងងុយគេង
– ស្បែកស្លេក និងប្រែទៅជាលឿង ព្រោះកោសិកាឈាមធ្លាក់ចុះ
– អណ្ដាតបាត់បង់រសជាតិ
– ត្រចៀកស្ដាប់មិនសូវបានល្អ
– មានអារម្មណ៍មិនល្អ ខ្វល់ខ្វាយច្រើន ដោយសារកង្វះវីតាមីន B12 បណ្ដាលឲ្យអ័រម៉ូនដែលធ្វើឲ្យយើងរីករាយដូចជា Dopamine និង Serotonin ផលិតមិនបានគ្រប់គ្រាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ