តិចច្រឡំថាជំងឺទាំងនេះកើតលើមនុស្សចាស់ តាមពិតក្មេងៗក៏មានដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តិចច្រឡំថាជំងឺទាំងនេះកើតលើមនុស្សចាស់ តាមពិតក្មេងៗក៏មានដែរ

បានផុស

នៅ

មនុស្ស​ពេញ​វ័យ​​ងាយ​កើត​ជំងឺ​រលាកក្រពះ-ពោះវៀន​​ ​ដោយ​សារ​ការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ការ​ញ៉ាំ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ចំណីអាហារ ឆ្លង​មេរោគ និង​​ដោយ​សារ​ពពួក​វីរុស​អ្វី​មួយ ក្រោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគ​សញ្ញា​វិញ​មាន​ដូចជា​ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ជិត​ចុង​ដង្ហើម ញ៉ាំ​ឆាប់​ឆ្អែត ​តឹង​ឆ្អល់​ក្នុង​ពោះ​ពិបាក​ទ្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​កុមារ​តូច​ៗ​មួយ​ចំនួន​ក៏​មាន​ជំងឺ​បែប​នេះ​ដែរ។ លោក​បន្ត​ថា កាលពី​សម័យ​មុន​យើង​គិត​ថា ក្មេង​ៗ​គ្មាន​ជំងឺ​ដំបៅ​ក្រពះ ឬ​ពោះវៀន ដុះ​សាច់​ក្រពះ​ពោះវៀនអ្វី​ទេ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​ម៉ាស៊ីន​អង់ត្រូស្កូប ដែល​អាច​ឆ្លុះ​មើល​ឃើញ​បានយ៉ាង​ច្បាស់។ ចំពោះ​មតិ​ដែល​លើក​ឡើង​ថា កាលពី​មុន​ម្ដេច​ក៏​គ្មាន​ជំងឺ​បែប​នេះ? វេជ្ជបណ្ឌិត​រូប​នេះ​បាន​សន្និដ្ឋាន​ថា អាច​ថាពេល​នោះ​មិន​ទាន់​មាន​ប្រភេទ​គ្រឿង​ម៉ាស៊ីន​បែប​វេជ្ជសាស្រ្ត​ទាំង​នេះ​ប្រើប្រាស់​រក​រោគវិនិច្ឆ័យ​ក៏​ថា​បាន។

នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​ខាង​លើ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​តូច​កើត​ជំងឺ​នេះ លោក​ក៏​មិន​ទាន់​ហ៊ាន​បកស្រាយ​ច្រើន​ឡើយ ព្រោះ​ម៉ាស៊ីន​ទំនើប​សម្រាប់​ឆ្លុះ​នោះខាង​មន្ទីរពេទ្យ​ទើប​ទទួល​បាន គ្រាន់តែ​ថា​អាច​លើក​យក​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ៖

  • ការ​ដុះ​សាច់​ក្រពះ​​មកពី​កំណើត
  • អាហារ​ដែល​ក្មេង​ៗ​ញ៉ាំ​គ្មាន​អនាម័យ
  • ​មាន​មេរោគ​ដូច​មនុស្ស​ចាស់​
  • ញ៉ាំ​របស់មាន​​ជាតិ​អាកុល ឬហ្គាស
  • ញុំាហឹរ ឬជូរ។

ប៉ុន្តែ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា វា​កើត​ឡើង​ដោយសារ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ​ឡើយ រង់ចាំ​ការ​តាមដាន​មួយ​រយៈ​ពេល​ទៀត​សិន។ មួយ​វិញ​ទៀត ដើម្បី​ចៀសវាង​ពី​ជំងឺ​អស់​ទាំង​នេះ លោក​បាន​ណែនាំ​ឲ្យ​យើង​ម្នាក់​ៗ​ត្រូវ​ថែទាំ​កូន​ឲ្យ​មាន​អនាម័យ​ជា​និច្ច ផឹក​ទឹក​ស្អាត ព្រោះ​កូនក្មេង​បាក់តេរី​ងាយ​ជ្រៀត​ចូល និង​​មិន​​គួរ​ឲ្យ​កូន​តូច​ផឹក​​ភេសជ្ជៈ​កំប៉ុង​​មាន​ជាតិ​គីមី៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កំហុស​ឆ្គង ៣យ៉ាង ​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ឪពុកម្ដាយ​មិនសូវ​ចាប់​អារម្មណ៍

ចុចអាន៖ ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានសមាគម៖ វេទិកាទេសចរណ៍អាស៊ាន ជួយជំរុញទេសចរអន្តរជាតិ​ឲ្យចូលមកកម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវគេសម្លាប់យកទៅកប់ដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតបារាំងថា ការងារសិទ្ធិមនុស្ស ពាក់ព័ន្ធជាអន្តរវិស័យ ពុំមានភាពងាយស្រួលទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល​ ប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services