សុខភាព
៦ ជំហាន ជួយឲ្យពោះវៀនមានសុខភាពល្អ
ការដែលមានពោះវៀនសុខភាពល្អដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពទូទៅរបស់យើង តែប្រសិនបើពោះវៀនយើងឈឺអាចប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងពីស្បែករបស់យើង ដល់ប្រព័ន្ធការពាររាងកាយ និងកម្រិតថាមពលរបស់យើង ពោះវៀនដែលមិនមានសុខភាពល្អ អាចរួមចំណែកដល់បញ្ហាសុខភាពជាច្រើន។
ខាងក្រោមនេះជាវិធីងាយៗ ៦ យ៉ាងដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ ៖
១. ញ៉ាំអាហារសម្បូរជាតិសរសៃច្រើន

ការស្រាវជ្រាវបង្ហាញថា ជាតិសរសៃជួយជំរុញការលូតលាស់ និងភាពសម្បូរបែបនៃបាក់តេរីល្អនៅក្នុងពោះវៀន។ ជាតិសរសៃមាននៅក្នុងផ្លែឈើ និងបន្លែដូចជា ដំឡូងជ្វា ស្ពៃខ្មៅ ស្ពៃក្តោប ការ៉ុត រ៉ាបប៊ឺរី និងផ្លែប៉ោម ចំណែកគ្រាប់ធញ្ញជាតិក៏ជាប្រភពសម្បូរជាតិសរសៃផងដែរ។
២. ផ្តល់អាទិភាពដល់អាហារដែលមានជាតិ fermented

សារធាតុ fermentation ត្រូវបានគេប្រើតាមសម័យកាលដើម្បីរក្សាទុកអាហារ សព្វថ្ងៃនេះការស្រាវជ្រាវទំនើបបានរកឃើញថា អាហារដែលមានជាតិ fermented ដូចជា ទឹកដោះគោជូរ kefir និងបន្លែជ្រក់បង្កើនភាពចម្រុះនៃបាក់តេរីក្នុងពោះវៀន ។
៣. ចំណាយពេលសម្រាក

ខណៈពេលដែលភាពស្រ្តេសគឺជាអ្វីមួយដែលយើងទាំងអស់គ្នាជួបប្រទះ ភាពស្រ្តេសអាចជះឥទ្ធិព លអវិជ្ជមានដល់សុខភាពពោះវៀន។ ដូច្នេះការស្វែងរកវិធីដើម្បីគ្រប់គ្រងវា មិនថាតាមរយៈការធ្វើសមាធិ យូហ្គា ឬការដកដង្ហើមអាចជួយបង្កើនសុខភាពពោះវៀនរបស់អ្នក ។
៥. ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកគឺជាកត្តាសំខាន់បំផុតមួយក្នុងការធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ និងគាំទ្រដល់ពោះវៀនដែលមានសុខភាពល្អ (រួមទាំងការទទួលទានអាហារដែលមានជាតិទឹក)។ អ្នកអាចសាកល្បងបន្ថែមក្រូចឆ្មា ត្រសក់ ឬឱសថស្រស់មួយចំនួនជាមួយទឹកបាន ។
៦.លេបថ្នាំប្រូបាយអូទិកប្រចាំថ្ងៃ

ប្រូបាយអូទិក គឺជាអតិសុខុមប្រាណដែលរស់រានមានជីវិត បង្កើតឡើងពីបាក់តេរីល្អ ដែលជួយឱ្យ យើងមានសុខភាពល្អ និងរឹងមាំ។ ពួកវាជួយយើងរក្សាតុល្យភាពនៃបាក់តេរីនៅក្នុងពោះវៀនរបស់យើង ដែលអាចខុសពីសុខភាពនិងជំងឺ។ ខណៈពេលដែលអ្នកអាចទទួលបាន probiotics ពីអាហារ ដែលមានជាតិ fermented ដូចអ្វីដែលយើងបានរៀបរាប់ខាងលើ អាហារបំប៉នអាចមានប្រយោជន៍ ខ្លាំងណាស់ក្នុងការបំពេញពោះវៀនរបស់អ្នក ៕
ប្រែថសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


