សុខភាព
ស្ករគ្រាប់ និងភេសជ្ជៈបន្ថែមពណ៌ អាចបង្កឲ្យរលាកពោះវៀនរ៉ាំរ៉ៃ?
ការបន្ថែមពណ៌ទៅលើអាហារ ត្រូវបានប្រើប្រាស់ជាទូទៅ ដើម្បីជួយឲ្យអាហារកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែអាហារប្រភេទនេះ អាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងច្រើន ក៏ដូចជាអាចបំផ្លាញដល់សុខភាពពោះវៀនរបស់យើង។ ជាក់ស្តែង តាមការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំសារធាតុបន្ថែមពណ៌Allura Redរយៈពេលយូរ ដែលមាននៅក្នុងស្ករគ្រាប់ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ផលិតផលធ្វើពីទឹកដោះគោ និងCerealsមួយចំនួន អាចបង្កើនហានិភ័យនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBDs) ជំងឺCrohn’s disease និងជំងឺរលាកពោះវៀនធំ។

គ្រោះថ្នាក់នៃសារធាតុAllura Redលើសុខភាពពោះវៀន
អ័រម៉ូនSerotonin ដែលមាននៅក្នុងពោះវៀន ជាកត្តាចម្បងដែលរុញច្រានសារធាតុបន្ថែមពណ៌Allura Redឲ្យជ្រាបចូលទៅក្នុងពោះវៀន។ ជាងនេះទៅទៀត ការញ៉ាំសារធាតុមួយនេះ ក៏អាចប៉ះបង្កឲ្យអាលែកហ្ស៊ី វិបត្តិប្រព័ន្ធភាពស៊ាំ បញ្ហាអាកប្បកិរិយា រួមទាំងបញ្ហាផ្ចង់អារម្មណ៍ ចំពោះកុមារផងដែរ។
មូលហេតុបង្កនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
ថ្វីត្បិតតែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់ដែលបង្កឲ្យកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏ពិតមែន ប៉ុន្តែការសិក្សាបានបង្ហាញថា កត្តាហ្សែន អតុល្យភាពMicrobiota និងពពួកអាហារកែច្នៃ ដូចជាសារធាតុបន្ថែមពណ៌ អាចបង្កើនហានិភ័យនៃការកើតជំងឺមួយនេះ។
រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ
រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ អាចប្រែប្រួលអាស្រ័យលើផ្នែកនៃពោះវៀនដែលរលាក។ អ្នកដែលប្រឈមនឹងជំងឺនេះ ច្រើនមានអាការៈចុកពោះ រាកមានឈាម គ្រុនក្តៅ ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ឈឺបត់ជើងធំភ្លាមៗ និងស្លេកស្លាំងដោយកង្វះជាតិដែក។ ក្នុងករណីដែលពុំមានការព្យាបាល ជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអាចបង្កផលវិបាកធ្ងន់ធ្ងរ ដូចជាហូរឈាមពោះវៀន ធ្លាយពោះវៀន កង្វះអាហារូបត្ថម្ភ និងថែមទាំងមានហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំថែមទៀតផង៕

ចុចអាន៖ចង់សម្រកទម្ងន់លឿន មិនប៉ះពាល់សុខភាពបន្ថយអាហារល្ងាចត្រឹម ៥០%
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


