Connect with us

សុខភាព

ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

បានផុស

នៅ

ការ​ដែល​ក្មេង​ជក់​លេង​ទូរស័ព្ទ​ងប់ងុល ១ថ្ងៃៗ​កាន់​រាប់​ម៉ាង ធ្វើ​ឲ្យ​ពួក​គេ​លែង​សូវ​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញខ្លួន ពិសេស​ប៉ាម៉ាក់ ដូច្នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេងៗ​ដែល​កើត​អូទីស្សឹម​បណ្តាល​មក​ពី​ការ​លេង​ទូរស័ព្ទ​ច្រើន​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​ខាងលើ ត្រូវ​បាន​បាន​លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ ច្រានចោល ដោយ​អះអាង​ថា មក​ទល់​ពេលនេះ​ពុំ​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា ក្មេង​ដែល​មើល​អេក្រង់​ទូរស័ព្ទ ឬ ថេប្លេត ច្រើន កើត​អូទីស្សឹម​នោះ​ទេ។ មូលហេតុ​ដែល​នាំ​ឲ្យ​កូន​ក្មេង​កើត​អូទីស្សឹម អាច​មក​ពី​កត្តា​តំណពូជ ឪពុកម្តាយ​មានជំងឺ ម៉ាក់ៗ​ប្រើ​ថ្នាំ​ជ្រុល ឬ​ប្រើ​គ្រឿង​ញៀន និង​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ជាដើម។

លោក​បញ្ជាក់ថា ករណី​ក្មេង​លេង​ទូរស័ព្ទ​នេះ​គេ​គ្រាន់​តែ​កំពុង​សង្ស័យ​ប៉ុណ្ណោះ តែ​ទោះ​បែបនេះ​ក្តី​លោក​ថា ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយ​ពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល ភ្នែក​ខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះ​ងប់​ងុល​នឹង​ទូរស័ព្ទ ទៅ​ជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជំនួស​​មក​​វិញ​​នូវ​​ភាព​​ឯកោ។

ការ​លេង​ទូស័ព្ទ​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ បើសិន​ជា​យើង​ឲ្យ​កូន​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ កំណត់​ពេល​ច្បាស់​លាស់ ដោយ​មាន​ម៉ាក់ប៉ា​មើល​ជាមួយ​ចាំ​ជួយ​ពន្យល់​ប្រាប់ គឺ​អាច​ឲ្យ​ក្មេង​ឆ្លាត​វាងវៃ​ទៀត​ផង។ លោក ចាន់ សារិន បញ្ជាក់។

កាល​ពី​ពេល​ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​គោលការណ៍​ណែនាំ​អំពី​ការ​មើល​អេក្រង់ ទូរស័ព្ទ ថេប្លេក និង​ឧបករណ៍​អេឡិកត្រូនិក​ផ្សេង​ទៀត​សម្រាប់​ក្មេង ដោយ​ក្មេងៗ​អាយុក្រោម ១​ឆ្នាំ មិន​ឲ្យ​សម្លឹង​មើល​អេក្រង់ទាំង​​នោះទេ ឯក្មេងៗ​អាយុក្រោម ៥​ ឆ្នាំ ឲ្យ​សម្លឹង​មើល​អេក្រង់​មិនលើស​ពី ១​ម៉ោង/ថ្ងៃ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

ចុចអាន៖ បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម