សុខភាព
អ្វីទៅជាផលប៉ះពាល់នៃដុំស្បូនដល់ស្ត្រីមានផ្ទៃពោះ និងគភ៌
ដុំស្បូន ជាដុំសាច់ដែលកើតចេញពីសាច់ដុំស្បូន។ ជាទូទៅដុំស្បូនជាដុំស្លូត តែវាអាចមានការរីកទំហំ ដែលធ្វើឲ្យមានការរំខានដល់សរីរាង្គដែលនៅក្បែរ ដូចជាប្លោកនោម ពោះវៀន និងតម្រងនោមជាដើម។ បើទីតាំងដុំស្បូន នៅក្នុងស្រទាប់រដូវ វាអាចឲ្យមានការរំខានដល់ការតោងជាប់របស់កូន ដែលជាកត្តាប្រឈមមុខនឹងភាពពិបាកមានកូន ឬការរលូតកូនញឹកញាប់។

ក្នុងករណីស្ត្រីមានផ្ទៃពោះ ហើយដឹងថាខ្លួនមានដុំស្បូន ស្ត្រីគួរតែមានការតាមដានជាមួយគ្រូពេទ្យឯកទេស ដើម្បីឲ្យមានការសម្រាលប្រកបដោយសុវត្ថិភាព។
ក. ការមានផ្ទៃពោះអាចជះឥទ្ធិពលទៅលើដុំស្បូនដូចជា
– ការឡើងទំហំនៃដុំស្បូន ដោយសារការកើនឡើងនៃចរន្តអ័រម៉ូន ក្នុងពេលមានផ្ទៃពោះ
– ការឈឺចុកចាប់លើដុំស្បូនក្នុងពេលពពោះ។

ខ. ដុំស្បូនអាចផ្តល់ផលវិបាកដល់គភ៌ដូចជា
– ការរលូត ឬការសម្រាលកូនមុនខែ ចំពោះដុំស្បូនដែលទីតាំងនៅក្នុងស្រទាប់រដូវ។
– អាចរំខានដល់ការបង្វិលរបស់កូន ដែលធ្វើឲ្យកូនក្នុងផ្ទៃស្ថិតក្នុងទម្រង់មួយពិបាកសម្រាល។
– អាចជារនាំងខណ្ឌ រវាងមាត់ស្បូន និងកូន ដែលជាកត្តាសម្រាលតាមធម្មជាតិមិនបាន នឹងត្រូវប្រឈមមុខនឹងការសម្រាលដោយការវះកាត់។
– ការធ្លាក់ឈាមក្រោយសម្រាល ដោយស្បូនកន្ត្រាក់មិនបានល្អ។

គ. ការព្យាបាល
ការព្យាបាលដោយការវះកាត់ដុំស្បូន ក្នុងពេលពរពោះ ឬក្នុងពេលសម្រាលកូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចឲ្យមានការបាត់បង់ឈាមច្រើន ដោយសារស្បូនក្នុងពេលមានផ្ទៃពោះ គឺសំបូរសរសៃឈាមច្រើនជាងពេលមិនមានផ្ទៃពោះ។


“សូមស្ត្រីជាមាតា មេត្តាយកចិត្តទុកដាក់តាមដានសុខភាព ដោយការមកពិគ្រោះ ពិនិត្យផ្ទៃពោះ ពិនិត្យអេកូសាស្ត្រឲ្យបានទៀងទាត់ តាមការកំណត់ដោយគ្រូពេទ្យជំនាញ។ សូមអញ្ជើញមកទទួលការប្រឹក្សាច្បាស់លាស់ជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើមានបញ្ហាដូចបានជូនជ្រាបខាងលើ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្ត្រីដែលមានក្រុមឈាមដក(-) ប្រឈមបញ្ហាអ្វីខ្លះពេលមានផ្ទៃពោះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ