សុខភាព
ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង
និយាយដល់ផ្លែស្រកានាគ គ្នាយើងពិតជាស្គាល់ច្បាស់ណាស់ ផ្លែនេះមិនត្រឹមតែមានតម្លៃសមរម្យទេ ថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ ក្រៅពីរសជាតិ គ្នាយើងដឹងទេថាផ្លែស្រកានាគមានគុណប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង?

១. សារធាតុចិញ្ចឹមខ្ពស់
ផ្លែស្រកានាគ ដ្បិតមានកាឡូរីតិច តែមានសារធាតុរ៉ែ វិតាមីនសំខាន់ៗជាច្រើន ព្រមទាំងមានជាតិសរសៃទៀតផង។ ក្នុងផ្លែស្រកានាគមានប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម វីតាមីន C និងវីតាមីនE។
២. ជួយស្បែក

ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ដែលមានផលល្អ ដល់សុខភាពស្បែក។ វីតាមីន C នៅក្នុងផ្លែឈើនេះជួយឲ្យស្បែកភ្លឺថ្លា ការពារស្បែកស្រអាប់ និងកាត់បន្ថយភាពចាស់ជាដើម។
៣. ជាតិសរសៃ
ផ្លែស្រកានាគមានជាតិសរសៃខ្ពស់ កាឡូរីទាប និគ្មានជាតិខ្លាញ់។ ដូចនេះហើយ ការដាក់ផ្លែស្រកានាគចូលក្នុងរបបអាហារ នឹងអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការបានយ៉ាងរលូន។
៤. សុខភាពពោះវៀន
ផ្លែស្រកាននាគក៏មានដែរ prebiotics ដែលសារធាតុនេះជួយជំរុញឲ្យមានការលូតលាស់របស់បាក់តេរីល្អៗនៅក្នុងក្រពះ ដែលជំនួយដល់ការរំលាយអាហារ។ Prebiotics គឺជាតិសរសៃម្យ៉ាងដែលបាក់តេរីល្អក្នុងពោះវៀនត្រូវការសម្រាប់លូតលាស់។ លើសពីនេះ ផ្លែស្រកានាគក៏មានទំនាក់ទំនងក្នុងការធ្វើឲ្យថយចុះនូវហានិភ័យកើតជំងឺមហារីកក្រពះដូចគ្នា។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ដោយសារតែផ្លែស្រកានាគមានផ្ទុកវីតាមីន C ទើបផ្លែឈើនេះអាចរួមចំណែកក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបាន។ មួយវិញទៀត ផ្លែស្រកានាគក៏មានសារធាតុប្រឆាំងការរលាក ដែលជួយទៅដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយពីពពួកបាក់តេរី និងមេរោគ។
៦. ជាតិដែក
ផ្លែស្រកានាគ ក៏ជួយបង្កើកម្រិតជាតិដែកនៅក្នុងរាងកាយ។ ជាតិដែកមានសារសំខាន់ក្នុងការជួយដឹងជញ្ជូនអុកស៊ីសែនក្នុងរាងកាយ។ ដូចនេះ បើយើងចង់បង្ការបញ្ហាប្រឈមនឹងខ្វះជាតិដែក កុំភ្លេចបន្ថែមផ្លែស្រកានាគទៅក្នុងរបបអាហារ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ
ចុចអាន៖ ផ្លែពោត លាក់អាថ៌កំបាំង ៤ យ៉ាងចំពោះសុខភាព ដែលយើងមិនធ្លាប់ដឹង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ