KPT+
ស្រីៗគួរដឹង! អាហារផ្ដល់ឲ្យស្បែកស្រស់ថ្លាពីខាងក្នុង មិនមែនពឹងផ្អែកលើគ្រឿងសំអាងមួយមុខ
ការថែរក្សាស្បែកដោយប្រើគ្រឿងសំអាង គឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាគួរតែធ្វើ ដើម្បីមើលថែស្បែកឲ្យបានល្អ។ ប៉ុន្តែយើងក៏មិនអាចពឹងលើផលិតផលអស់នោះតែមួយមុខ វាត្រូវការភាពស្រស់ស្អាតនិងភ្លឺថ្លាពីខាងក្នុង នោះគឺការបរិភោគអាហារបន្ថែម ដើម្បីផ្ដល់សារធាតុដល់រាងកាយឲ្យពេញលេញ។
១ ផ្លែបឺរ

មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ទេ។ ផ្លែបឺរមានខ្លាញ់ដែលមានសុខភាពល្អ។ ខ្លាញ់ទាំងនេះគឺជាអ្វីដែលផ្តល់ឲ្យស្បែករបស់យើង រលោងជាងមុននិងមានសំណើមព្រមទាំងក្មេងជាងវ័យ។ មានការស្រាវជ្រាវដែលបានបង្ហាញពីរបៀបដែលស្ត្រីញ៉ាំផ្លែបឺរទៀងទាត់ នោះស្បែករបស់ពួកគេនិងស្រស់ស្អាត។
២ ម្ទេសក្រហមនិងលឿង

Beta-carotene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្លាស់ប្តូរទៅជាវីតាមីន A មានក្នុងម្ទេស។ វីតាមីន A គឺចាំបាច់សម្រាប់ស្បែកដែលមានសុខភាពល្អ ដោយសារតែមើលទៅវាផ្តល់ឲ្យស្បែកភ្លឺថ្លា។ និងជួយអភិវឌ្ឍជាលិកាស្បែកឲ្យកាន់តែរឹងមាំនិងរឹងមាំជាងមុន។
៣ ត្រីសំបូរខ្លាញ់

បន្លែមិនមែនជាអាហារតែមួយគត់ ដែលអ្នកញ៉ាំដើម្បីទទួលបានស្បែកភ្លឺថ្លានោះទេ។ ត្រីដូចជា ត្រី សាម៉ុង និង mackerel គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ អាស៊ីតខ្លាញ់ប្រភេទនេះគឺជាអ្វីដែលជួយឲ្យស្បែកមើលទៅមានសុខភាពល្អ។ អ្នកដែលខ្វះជាតិអាស៊ីតខ្លាញ់គ្រប់គ្រាន់ នឹងមានស្បែកស្ងួត។ ការបរិភោគត្រីទាំងនេះ កាន់តែច្រើនអាចជួយកាត់បន្ថយការកើតមុននិងក្រហម។
៤ ស្រាក្រហម

សូម្បីតែភេសជ្ជៈមានជាតិអាល់កុល ក៏អាចជួយឲ្យអ្នកទទួលបាននូវភាពស្រស់ស្រាយពីសុខភាពស្បែកបានដែរ។ ស្រាក្រហមត្រូវបានគេដឹងថាមានសារធាតុ Resveratrol នេះគឺជាសមាសធាតុដែលមានគុណប្រយោជន៍ច្រើន ជួយកាត់បន្ថយភាពចាស់។ រ៉ាឌីកាល់បង្កអន្តរាយដែលចូលក្នុងខ្លួនរបស់យើង ពេលខ្លះបណ្តាលឲ្យលេចភាពចាស់ ប៉ុន្តែការផឹកស្រាក្រហមប្រឆាំងនឹងបញ្ហានោះបាន។
៥ សូកូឡាខ្មៅ

សូកូឡាខ្មៅត្រូវបានបង្ហាញដោយការសិក្សានិងស្រាវជ្រាវជាច្រើនបញ្ជាក់ថា វាផ្តល់ឲ្យស្បែកនូវជាតិទឹកនិងមានសំណើម។ លើសពីនេះទៀត វាការពារស្បែកមិនឲ្យមានមុន បន្ថែមការការពារពីកម្ដៅព្រះអាទិត្ យហើយក៏ជួយបង្កើនលំហូរឈាមផងដែរ។
៦ ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែ ដែលអាចផ្តល់ឲ្យស្បែកនូវអត្ថប្រយោជន៍ជាច្រើន។ បរិមាណស័ង្កសីនិងវីតាមីន A និង C ដែលមាននៅក្នុងបន្លែនេះ នឹងជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺមហារីក ផ្តល់ឲ្យស្បែកនូវការការពារបន្ថែមពីពន្លឺកាំរស្មីយូវី ហើយវាធ្វើឲ្យមានតុល្យភាពកម្រិតកូឡាជែននៅក្នុងខ្លួនបន្ថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Practicalheal
ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


