Connect with us

សុខភាព

អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតរឹងមាំល្អ

បានផុស

នៅ

សួត​របស់​យើង​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ដំណើរការ​បាន​ល្អ។ ប៉ុន្តែ​សួត​អាច​នឹង​ស្រូប​យក​សារធាតុ​មិន​ល្អ​មួយ​ចំនួន​ពី​ក្នុង​ខ្យល់​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត រលាក​ទង​សួត និង​ជំងឺ​រលាក​សួត​ជាដើម។ វិធី​ល្អ​ក្នុង​ការ​រក្សា​រសុខភាព​សួតឲ្យ​បាន​ល្អ ​គឺ​ហាត់ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ។ ដូចនេះ​ដើម្បី​ពង្រឹង​សុខភាព​សួត​ យើង​គួរ​បញ្ចូល​អាហារ​ប៉ុន្មាន​មុខ​នេះ​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។

១. ផ្លែប៉ោម

Fall Guide to the Best Baking Apples
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​មុខងារ​សួត​ល្អ​ជាមួយ​នឹង​វីតាមីន C វីតាមីន E និង​Beta-carotene។ វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​មាន​នៅ​ក្នុង ​ផ្លែ​ប៉ោម ហើយ​ផ្លែ​ប៉ោម​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដល់​សុខភាព​សួត​ដែរ។

២. គ្រាប់ Walnut

Delay in walnut arrival from J&K forces traders to import more from US,  Chile - The Economic Times

គ្រាប់ Walnut ជា​ប្រភព​ដ៏​ល្អ​សម្រាប់​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​នេះ​អាច​ជួយ​ប្រឆាំង​ជំងឺ​ហឺត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ អ្នកស្រាវជ្រាវ​ជឿ​ថា​អាស៊ីតខ្លាញ់​អូមេហ្គា៣​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​រលាក។

៣. ផ្លែ​ប្លូ​ប៊ឺរី (blueberry )

US Highbush Blueberry Council recognizes industry leaders | 2020-10-08 |  Supermarket Perimeter

ផ្លែ​ប្លូ​ប៊ឺរី​អាច​ជួយ​ដល់​សុខភាព​សួត​របស់​យើង​ព្រោះ​ផ្លែ​នេះ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដូចជា​វីតាមីន C ដែល​ជួយ​ប្រឆាំង​នឹង​កោសិកា​ខូចខាត​បណ្ដាល​មក​ពី​ពពួក​រ៉ាឌីកាល់​សេរី។

៤. ផ្កាខាត់ណាខៀវ

Easy Two-Step Sautéed Broccoli Recipe

ផ្កាខាត់ណាខៀវ​សំបូរ​ដោយ​វីតាមីន C carotenoids folate និងphytochemicalsដែល​ជួយ​ប្រឆាំង​នឹង​ការ​ខូចខាត​នៅ​ក្នុង​សួត។ ផ្កាខាត់ណាខៀវ​ក៏​មាន​សារធាតុ​ L-sulforaphane ដែល​ជួយ​ភ្ញោច​កោសិកា​ក្នុង​ផលិត​ហ្សែន​ប្រឆាំង​នឹង​ការ​រលាក​ដើម្បី​ចៀស​វាង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ។

៥. ម្ទេស

Recipe Fresh Thai Chilli Garlic Peanut Sauce :: ImportFood

សារធាតុ capsaicin នៅ​ក្នុង​ម្ទេស​ជួយ​ជំរុញ​ការ​ផលិត និង​ការពារ​ភ្នាស​សើម​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែកខាងលើ និង​ខាងក្រោមបាន។

៦. ខ្ញី

Ginger for Babies: Is It Safe, Health Benefits & Safety Measures

ខ្ញី​មិន​ត្រឹម​តែ​ប្រឆាំង​ការ​រលាក​ទេ ​នៅអាច​ជួយ​កម្ចាត់ជាតិ​ពុល​ចេញ​ពី​ក្នុង​សួត។ ខ្ញី​ក៏​ជួយ​​បន្ធូរដល់​​ការ​ស្ទះ​ផ្លូវ​ដង្ហើម និង​ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​សួត​កាន់​តែ​ប្រសើរ​ឡើង​ និងជួយ​​ពង្រឹង​សុខភាព​សួត។

៧. ខ្ទឹមស

garlic supplement for dogs online -

ខ្ទឹមស​ផ្ទុក​សារធាតុ flavonoids ដែល​ជំរុញ​ដល់​ការ​ផលិត​ glutathione។ Glutathione ជួយ​ពង្រឹង​ការ​កម្ចាត់​ជាតិ​ពុល និងកម្ចាត់​​សារធាតុ​បង្ក​ជំងឺ​មហារីក ​ដែល​នេះ​អាច​ធ្វើ​ឲ្យ​សួត​របស់​យើង​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង។

៨. ទឹក

How to make water drinkable at home? - Right to Water

ទឹក​ជា​មធ្យោបាយ​ល្អ​មួយ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ បន្ថែម​ពីនេះ​ទៀត​ សួត​ស្ងួត​អាច​​ប្រឈម​នឹង​ការ​រលាក។ ដូចនេះ​ហើយ​យក​ល្អ​គួរ​ ផឹក​ទឹកប្រចាំថ្ងៃ​ឲ្យ​បាន​គ្រប់គ្រាន់

៩. ល្មៀត

ទទួលទានម៉្សៅរមៀតនៅបរិមាណប៉ុន្មាន ទើបមិនប៉ះពាល់សុខភាព – សម្រស់ធម្មជាតិ

ល្មៀត​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដោយមាន​ផ្ទុកសារធាតុ curcumin។ សារធាតុ​នេះ​ជួយ​សម្រាល​ការ​រលាក​នៅ​នឹង​ផ្លូវ​ដង្ហើម និង​អាការៈ​ណែន​ដើមទ្រូង​បង្ក​ដោយ​ជំងឺ​ហឺត៕

អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ

ចុចអាន៖ គួរ​ចៀសវាង​អាហារ ៥ ប្រភេទ​នេះ​ដាច់ខាត បើ​ចង់​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំងក្រោយចាក់​ហើយ

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១១ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១១ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២០ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម