សុខភាព
អាហារ ៥ មុខនេះអាចជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗបានលឿន
ក្រោយពីទទួលការវះកាត់ ឬកំពុងជាសះស្បើយពីជំងឺផ្សេងៗ អាហារ និងភេសជ្ជៈដែលយើងញ៉ាំអាចជួយឲ្យជាសះស្បើយលឿន ឬអាចធ្វើឲ្យជាសះសើ្បយយឺតយ៉ាវបាន។ អាហារមួយចំនួនដូចជាផ្លែឈើ បន្លែ និងអាហារមានប្រូតេអ៊ីនគឺអាចជួយបន្ថយការរលាក ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយដល់ការជាសះស្បើយ។ អត្ថបទនេះនឹងលើកឡើងពីអាហារដែលជួយឲ្យរាងកាយជាសះស្បើយលឿន។
១. ស៊ុត

ក្រោយពីវះកាត់ហើយ រាងកាយយើងត្រូវការប្រូតេអ៊ីនបន្ថែមចន្លោះ ១,៥-២ក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់របស់យើង។ បើយើងមានទម្ងន់ ៦៨គីឡូក្រាមមានន័យថាយើងត្រូវការប្រូតេអ៊ីន ១០៥-១៣៥ក្រាម។ ស៊ុតមិនត្រឹមតែសម្បូរប្រូតេអ៊ីនទេ វានៅផ្តល់សារធាតុចិញ្ចឹមផ្សេងទៀតដូចជាវីតាមីន A វីតាមីន B12 ជាតិស័ង្កសី និងជាតិដែក ដែលជួយទ្រទ្រង់ដល់សុខភាពប្រព័ន្ធភាពស៊ាំ និងការជាសះស្បើយរបស់របួស។
២. គ្រាប់ផ្លែឈើ (Nuts)

គ្រាប់ផ្លែឈើដូចជាគ្រាប់អាល់ម៉ុង គ្រាប់walnut និងគ្រាប់ផ្កាឈូករ័ត្នសុទ្ធតែអាចជួយដល់រាងកាយអំឡុងពេលវិវត្តទៅរកភាពជាសះស្បើយ។ គ្រាប់ផ្លែឈើទាំងនេះជាប្រភពល្អនៃជាតិស័ង្កសី វីតាមីន E ម៉ង់កាណែស និងម៉ាញេស្យូម។ វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារការខូចខាតកោសិកា និងសំខាន់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ។
៣. សាច់មាន់

សាច់មាន់សម្បូរដោយអាស៊ីដអាមីណូ glutamine និងarginine ដែលជួយដល់ការជាសះស្បើយ។ Glutamine ផ្តល់ការការពារដល់កោសិកាអំឡុងពេលស្ត្រេសដូចជាពេលឈឺ និងរងរបួស ចំណែកឯ arginine ជួយដល់ការផលិតខូឡាជេន និងការជាសះស្បើយរបស់របួស។
៤. គ្រឿងក្នុងសត្វ

គ្រឿងក្នុងសត្វសម្បូរដោយសារធាតុចិញ្ចឹមដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ សារធាតុចិញ្ចឹមទាំងនោះមានដូចជាវីតាមីន A ស័ង្កសី ជាតិដែក វីតាមីន B និងជាតិស្ពាន់។ វីតាមីន A សំខាន់សម្រាប់ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ជួយរារាំងការរលាកកោសិកា និងជួយឲ្យរបួសជាសះស្បើយឆាប់រហ័ស។ ម៉្យាងទៀត គ្រឿងក្នុងក៏សម្បូរប្រូតេអ៊ីនដែលសំខាន់សម្រាប់ការជាសះស្បើយក្រោយពីវះកាត់ ឬជាពីជំងឺផ្សេងៗផងដែរ។
៥. ដំឡូងជ្វា

ដំឡូងជ្វាជាអាហារមានកាបូអ៊ីដ្រាតខ្ពស់ ហើយកាបូអ៊ីដ្រាតអាចផ្ដល់ថាមពលដែលកោសិកាត្រូវការសម្រាប់ការជាសះស្បើយ។ ការទទួលបានកាបូអ៊ីដ្រាតមិនគ្រប់គ្រាន់អាចធ្វើឲ្យការជាពីរបួសមានភាពយឺតយ៉ាវ។ ដំឡូងជ្វាក៏មានវីតាមីន C ម៉ង់កាណែស និងសារធាតុ carotenoid ដែលជួយដល់ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងជួយរាងកាយជាសះស្បើយ។
ក្រៅពីរបបអាហារល្អហើយ យើងក៏អាចពន្លឿនការជាសះស្បើយបានតាមរយៈ៖
- ការសម្រាក៖ ការគេងឲ្យបានគ្រប់គ្រងអាចជួយដល់ដំណើរការជួសជុលរបស់រាងកាយបាន។
- ការផឹកទឹក៖ ការផឹកទឹកឲ្យគ្រប់គ្រាន់ជួយដល់ការជាសះស្បើយមិនថាពេលរងរបួស ឬពីជំងឺដែលបង្កឲ្យមានការបាត់បង់ជាតិទឹកដូចជាគ្រុនក្ដៅ និងរាករូស។
- ចៀសវាងបារី និងគ្រឿងស្រវឹង៖ បារី និងគ្រឿងស្រវឹងអាចពន្យារការជាសះស្បើយ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហូបតែបៃតង៣ដង ក្នុង១សប្តាហ៍បង្ការជំងឺបានច្រើន ហើយជួយខួរក្បាលទៀត
ចុចអាន៖ ទាំងស្លឹកនិងមើមដំឡូងមីឃើញចឹងទេ តែមានគុណប្រយោជនដ៏មហាសាល ដល់ប្រព័ន្ធភាពស៊ាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


