សុខភាព
រាកមួល ក៏អាចជារោគសញ្ញានៃជំងឺមហារីកពោះវៀនធំបានដែរ!
ជំងឺរាករួស ជាជំងឺធម្មតាៗ ញឹកញយ ហើយភាគច្រើនបណ្តាលមកពីមេរោគ (ពុលចំណីអាហារ) ហើយការវិវត្តជាទូទៅមិនធ្ងន់ធ្ងរ លើកលែងតែករណី រាគខ្លាំងក្លាច្រើនៗ ឬ រាកមួល ដែលមានរយៈពេលលើសពី ៤ថ្ងៃ។ ជំងឺរាកអាចស្តែងជា៖ រាគលាមករាវដូចទឹក រាកទឹកលាយកាក ឬរាកមួល(សំបោរលាយឈាម)។

រីឯជំងឺមហារីកពោះវៀនធំ ជាជំងឺដុំដំបៅមហារីកដែលប៉ះពាល់ពោះវៀនធំហើយអាចសាយភាយទៅសរីរាង្គផ្សេងៗ និង បណ្តាលឲ្យបាត់បង់ អាយុជីវិត ព្រោះថា៖
– វាជាជំងឺដែលសំបូរក្នុងចំណោមជំងឺមហារីកក្នុងពិភពលោក ជាប់ចំណាត់លេខ៣លើបុរស និងលេខ២លើស្ត្រី
– ជាជំងឺដែលអាចព្យាបាលបាន (នៅដំណាក់កាលដំបូង)
– តែជាជំងឺដែលអាចការពារបាន (៥០%)។
ក) តើមហារីកពោះវៀនធំមានរោគសញ្ញាយ៉ាងដូចម្តេច?
– ក្រុមមហារីកពោះវៀនធំមួយចំនួន មានរោគសញ្ញា៖
• ហូរឈាមតាមទ្វារលាមក, រាកមួល

• ឈឺពោះ តឹងពោះ ចង្អោរ ក្អួត
• ចុះទម្ងន់
• ស្លេកស្លាំងខ្វះជាតិដែក
• ជួនរាក ជួនទល់លាមក
– ក្រុមមហារីកពោះវៀនធំមួយចំនួនទៀតមិនមានស្តែងជារោគសញ្ញាអ្វីសោះ
ខ) តើត្រូវធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកពោះវៀនធំបានយ៉ាងដូចម្តេច?
ចំពោះការធ្វើរោគវិនិច្ឆ័យ គឺយើងត្រូវពឹងផ្អែកលើការឆ្លុះពោះវៀនធំ

រោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រុងប្រយ័ត្ន និងមកពិគ្រោះតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកមូលហេតុច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងទប់ស្កាត់រាល់ផលវិបាកផ្សេងៗដែលអាចកើតមានឡើង ជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុសកូវីដបានទេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ