សុខភាព
កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុសកូវីដបានទេ
ក្រោយផ្ទុះព័ត៌មានវីរុសកូវីដ-១៩ មានការចែករំលែកតៗគ្នាថា ខ្ទឹមសអាចការពារជំងឺនេះបាន។ តើការលើកឡើងនេះត្រឹមត្រូវដែរ ឬទេ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ និងបានបម្រើការ មង្គលទួលសង្កែ គ្លីនិច បានឲ្យដឹងថា នោះជារឿងមិនពិតឡើយ។

លោកក៏បានបន្តទៀតថា ការយកខ្ទឹមសដាក់ជាប់ខ្លួន ឬខ្លះទៀតយកទៅដាក់ក្នុងច្រមុះ ព្រោះជឿថាពេលមេរោគផ្លូវដង្ហើមប្រភេទថ្មីនោះស្រូបចូលទៅ ខ្ទឹមសអាចសម្លាប់បាន។ តែទង្វើនោះអាចបណ្ដាលឲ្យរលាកបាន ព្រោះខ្ទឹមសមានជាតិក្ដៅ-កាត់ ដែលនាំឲ្យអាចដាច់រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយបើអ្នកមានបើរលាកសាច់ច្រមុះ គឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម ព្រោះងាយឆ្លងមេរោគចូល។

ដូចនេះការបំផុសព័ត៌មានថា ខ្ទឹមសអាចជួយការពារបាន សូមកុំជឿឲ្យសោះ ព្រោះនោះជាយុទ្ធសាស្ត្រទីផ្សារ ឬការបំភ្លៃគ្មានមូលដ្ឋាន និងការស្រាវជ្រាវច្បាស់លាស់។
ដើម្បីការការពារខ្លួនពីជំងឺកូរូណាប្រភេទថ្មី យើងមិនត្រឹមតែពាក់ម៉ាសប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត សូ សំណាង បានណែនាំឲ្យពាកម៉ាស់ប្រភេទ KN95 ព្រោះវាមានសភាពក្រាសជាងម៉ាសទូទៅ ឬក៏ម៉ាស់សម្រាប់វះកាត់ និងពាក់វ៉ែនតា ដើម្បីការពារខ្លួន ព្រោះប្រសិនបើអ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ក្អក ឬកណ្ដាស់ ហើយខ្ទាតទឹកមាត់ចូលភ្នែក ក៏អាចឆ្លងបានដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


