KPT+
ហេតុអ្វីបានជាកូនៗ ជិតស្និទ្ធជាមួយជីដូនជីតាជាងឪពុកម្ដាយ?
ជារឿយៗអ្វីដែលគ្រប់គ្នាមិនសូវពិភាក្សាញឹកញាប់ គឺទំនាក់ទំនងរវាងជីដូនជីតានិងចៅ។ ហើយទំនាក់ទំនងជិតស្និទ្ធរវាងជីដូនជីតានិងចៅៗ មានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។
ជាទូទៅជីដូនជីតាអាចរកឃើញភាពសប្បាយរីករាយ និងគ្មានសម្ពាធជាងឪពុកម្ដាយ។

អ្វីដែលចៅៗទទួលបានពីជីដូនជីតារបស់ពួកគេ
មានគុណសម្បត្តិជាច្រើនសម្រាប់កុមារ ដែលជីដូនជីតាចូលរួមក្នុងជីវិតរបស់ពួកគេ។ ជាការពិតការសិក្សាបង្ហាញថា កុមារដែលមានជីដូនជីតាដើរតួក្នុងជីវិតពួកគេ មិនសូវទទួលរងពីជំងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភទេ។ ពួកគេក៏មានអារម្មណ៍ជឿជាក់លើខ្លួនឯង និងសុខស្រួលក្នុងការសាកល្បងនូវរឿងថ្មីៗ។ នេះប្រហែលមកពីការស្រលាញ់ និងការលើកទឹកចិត្តដែលជីដូនជីតាជាទូទៅ ផ្ដល់ដល់ចៅគ្រប់គ្នា។
ជីដូនជីតាមានទស្សនវិស័យពិសេសលើពេលវេលានិងតម្លៃគ្រួសារ

ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់គ្រួសារភាគច្រើន ហាក់ដូចជារវល់ខ្លាំង ជាពិសេសពេលក្មេងៗធំឡើងនិងចូលរួមសកម្មភាពកាន់តែច្រើនឡើងៗ ដោយសារតែកាលវិភាគដ៏មមាញឹកនិងការទទួលខុសត្រូវជាច្រើន ឪពុកម្ដាយអាចនឹងមានភាពរអាក់រអួលជាមួយនឹងបញ្ហាគ្រួសារ និងភាពស្មុគស្មាញនៃការចិញ្ចឹមកូន។
ម៉្យាងទៀតជីដូនជីតាតែងតែរកឃើញទុក្ខកង្វល់ទាំងនេះ ហើយអាចផ្ដល់នូវបង្អួចមួយទៅជារូបភាពធំ និងអត្ថប្រយោជន៍ទៅកុមារ។
ដោយសារបញ្ហានេះពួកគាត់អាចធ្វើជាអ្នកប្រឹក្សា និងជាមនុស្សគួរជាទីទុកចិត្តដល់ចៅ តាមវិធីដែលឪពុកម្ដាយមិនអាចធ្វើបាន។ ជីដូនជីតាមានពេលវេលាដើម្បីបង្រៀនមេរៀន ឬនិយាយរឿងរ៉ាវរបស់ពួកគាត់ទៅកាន់ចៅ។
អ្វីដែលជីដូនជីតាទទួលបានពីចៅៗមកវិញ
សម្រាប់ជីដូនជីតាទំនាក់ទំនងជាមួយចៅៗ អាចទទួលបានរង្វាន់ស្មើៗគ្នា។ ដោយសារជីដូនជីតាច្រើនតែដើរតួជាគ្រូបង្រៀនដល់ចៅ ឲ្យអភិវឌ្ឍទំនាក់ទំនង ដែលខុសពីទំនាក់ទំនងរវាងឪពុកម្ដាយនិងកូន។
ហើយជាការសំខាន់នោះគឺ ភាពចាំបាច់សម្រាប់សុខភាពផ្លូវចិត្តនិងរាងកាយរបស់មនុស្សវ័យចំណាស់ដែរ។
មិនចម្លែកទេដែលមនុស្សចាស់មានអារម្មណ៍ថាពួកគាត់គ្មានប្រយោជន៍ ឬមិនពាក់ព័ន្ធ។ នេះក៏អាចរួមចំណែកដល់ការធ្លាក់ចុះខាងផ្លូវចិត្ត និងអារម្មណ៍នៃភាពឯកោ ដែលពិបាកយកឈ្នះនៅពេលមនុស្សកាន់តែមានអាយុច្រើន ហើយចៅគ្រប់គ្នាជាអ្នកជួយកំណត់នូវភាពអវិជ្ជមានទាំងអស់នេះ។

ប្រភេទនៃការតភ្ជាប់និងគោលបំណងនេះ ជួយលុបបំបាត់បញ្ហាដូចជាភាពឯកោ និងការធ្លាក់ទឹកចិត្តដែលជារឿងធម្មតានៅក្នុងមនុស្សចាស់ ហើយអាចមានផលវិបាកដល់អាយុជីវិត។
លើសពីនេះទៅទៀតជីដូនជីតាជាច្រើនរាយការណ៍ពីអារម្មណ៍ ដែលមិនអាចពិពណ៌នាបាន នៃមោទនភាពនិងការស្កប់ស្កល់ ដែលបានមកពីការចូលរួមក្នុងជីវិតរបស់ចៅៗ ។ និយាយជារួម ការគាំទ្រដល់ជីដូនជីតាក្នុងតួនាទីទាំងនេះ មានសារៈសំខាន់ទាំងសងខាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖familytoday
ចុចអាន៖ជំនួយសម្រាប់ឪពុកម្ដាយពេលមានកូនៗវ័យជំទង់ដែលមានបញ្ហា
ចុចអាន៖សកម្មភាពគួរនិងមិនគួរ ពេលកូនៗគេចមិនធ្វើលំហាត់កិច្ចការសាលា

-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់