កីឡា
De Bruyne ហាក់ចង់នៅបន្ត ខណៈ Man City មិនអើពើបន្តកុងត្រាថ្មី
ខ្សែបម្រើ Kevin de Bruyne បាននិយាយរឿងមួយចំនួនទាក់ទងនឹងការចាកចេញរបស់ខ្លួនពី Manchester City នៅចុងបញ្ចប់រដូវកាលនេះ ខណៈគាត់ហាក់មានការភ្ញាក់ផ្អើលបន្តិច ដែលពុំទទួលបានសំណើបន្តកិច្ចសន្យាថ្មីណាមួយពីក្លិប។

De Bruyne ដែលបច្ចុប្បន្នមានវ័យ ៣៣ ឆ្នាំ បានចាកចេញពី VFL Wolfsburg មកចូលរួមជាមួយ Man City តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ប៉ុន្តែនៅរដូវក្តៅនេះ គាត់នឹងត្រូវចាកចេញហើយ ក្រោយពេលកិច្ចសន្យារបស់គាត់ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥។
យ៉ាងណាមិញ គាត់ហាក់មិនទាន់ចង់ចាកចេញពី Man City ដែលជាទ្រនំយូរឆ្នាំរបស់ខ្លួនប៉ុន្មានឡើយ ដោយគាត់អះអាងថា គាត់នៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងនៅទីនេះបន្ត ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលមួយ ក្នុងរយៈពេល ១ ឆ្នាំពេញនេះ គាត់មិនបានទទួលសំណើបន្តកិច្ចសន្យាថ្មីពីក្លិបទាល់តែសោះ។

ទាក់ទងនឹងរឿងនេះ គាត់បាននិយាយថា៖ «ពេញមួយឆ្នាំនេះ ខ្ញុំមិនបានទទួលសំណើណាមួយពីក្លិបទាល់តែសោះ។ ពួកគេគ្រាន់តែស្ថិតក្នុងការសម្រេចចិត្ត។ ជាក់ស្តែង ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចដែរ ប៉ុន្តែខ្ញុំត្រឹមតែទទួលយកវាប៉ុណ្ណោះ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំនៅតែគិតថា ខ្ញុំអាចបញ្ចេញសមត្ថភាពស្ថិតនៅក្នុងកម្រិតនេះ ដូចដែលខ្ញុំកំពុងតែបង្ហាញ ប៉ុន្តែខ្ញុំយល់ថា ក្លិបបានធ្វើការសម្រេចចិត្តរួចរាល់ហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ De Bruyne បានប្រកាសជាផ្លូវការរួចរាល់ហើយ ថា ខ្លួននឹងចាកចេញពី Man City នៅដំណាច់រដូវកាលនេះ។ ដូច្នេះនៅរដូវក្តៅនេះ ខ្សែបម្រើសញ្ជាតិ ប៊ែលហ្ស៊ិក នឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួន៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


