Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ បឹងកេត វគ្គ​១/២ ពាន​សម្តេច​​តេជោ ល្ងាច​នេះ​នៅអូឡាំពិក

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​មួយ បឹងកេត ក្នុង​ជើង​ទី១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន លើក​ទី១៨ វេលាម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាំង​ពីរ​ទើប​តែ​ជួប​គ្នា​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មេសា កន្លង​ទៅ​នេះ​​ដោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល​តឹង​តែង​ ១-០ លើ បឹងកេត នៅ​ពហុកីឡដ្ឋាន។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ហើយ​ប្រកួត​ជា​មួយ​ បឹងកេត។ កន្លង​ទើប​៣​ថ្ងៃ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ម្តង​ទៀត។

រាល់​ការ​ប្រកួត​ដែល​នៅ​នា​ចុង​រដូវ​កាល​នេះ សុទ្ធ​តែ​សំខាន់​ទាំង​អស់​សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​សុទ្ធ​តែ​ត្រូវ​ការ​ធ្ងន់​ដើម្បី​ប្រជែង​ជើង​ឯក។ ខាង​ក្រោម​ជា​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​នៅ​សល់។

  • ប៉ះ បឹងកេត ថ្ងៃទី​២៣ មេសា ពាន​សម្តេច​តេជោ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី១
  • ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី​២៧ មេសា ក្នុង​លីគ
  • ប៉ះ វិសាខា ថ្ងៃ​ទី​៣ ឧសភា ក្នុង​លីគ
  • ប៉ះ FK Arkadag ថ្ងៃ​ទី​១០ ខែ​ឧសភា វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League
  • ប៉ះ ភ្នំពេញ​ក្រោន ថ្ងៃ​ទី​១៨ ឧសភា ក្នុង​លីគ

ចំពោះ​ការ​ប្រកួត​ជើង​ទី​២ ជា​មួយ​ បឹងកេត វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា និង​ការ​ប្រកួត​ជា​មួយ ណាហ្គាវើលដ៍ ក្នុង​លីគ​ថ្ងៃ​ទី​១០ ខែ​ឧសភា  ត្រូវ​បាន​លើក​ពេល ដោយ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រកួត​ឡើយ។

ជុំទី១

  • ជើងទី១. ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
  • ជើងទី២. ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត ២-០ នៅ​កីឡដ្ឋាន​​ខេត្តស្វាយរៀង

វគ្គកំពូលទាំង៦ (Top 6)

  • ជើងទី៣. ព្រះខ័នរាជស្វាយរៀង ឈ្នះ ១-០ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង
  • ជើងទី៤. ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម