KPT+
ជំនួយសម្រាប់ឪពុកម្ដាយពេលមានកូនៗវ័យជំទង់ដែលមានបញ្ហា
តើដឹងម្ដេចបានថា ក្មេងជំទង់ក្នុងគ្រួសារនីមួយៗ អាចរងរោគធ្លាក់ទឹកចិត្ត ឈានទៅសេពគ្រឿងស្រវឹងឬគ្រឿងញៀន ឬកំពុងប្រឈមមុខនឹងបញ្ហាតឹងតែងមិនទំនងនានា?
អានវិធីបន្ធូរភាពតានតឹងនិងជួយក្មេងជំទង់ផ្លាស់ប្តូរទៅជាមនុស្សពេញវ័យដ៏ជោគជ័យកុំភ្លេចនៅស្និតជាមួយកម្ពុជាថ្មី ក្នុងមាតិកា មនុស្សជំទង់ ដែលអាចជួយបានទាន់ពេលវេលាមុនពេលគ្រប់យ៉ាងសល់តែវិប្បដិសារី។
ហេតុអ្វីបានជាក្មេងជំទង់ងាយនឹងមានបញ្ហា?

ការចិញ្ចឹមកូនជំទង់គឺមិនងាយស្រួលពិតមែន យើងបារម្ភជានិច្ចថា កូនៗរាប់អានជាមួយនរណានិងពួកគេកំពុងធ្វើអ្វី គិតយ៉ាងណា គែអាចអស់សង្ឃឹមចំពោះការបង្ខំឲ្យរៀន ឬការដែលបរាជ័យក្នុងការទំនាក់ទំនងគ្នាតាមសម្រួលកំពុងចិញ្ច្រាំគ្រួសារ។
ពេលតឹងតែងបំផុតគឺពេលកូនៗ មិននិយាយពីអារម្មណ៍ខ្លួនចេញមក។ គេស្ងប់ស្ងាត់ និងមិនរំជើបរំជួលជាមួយរង្វាន់ មិនចង់ដើរលេង ឬមានអាកប្បកិរិយាដែលចង់ឲ្យអ្នកណាដឹងពីពិភពពិតរបស់ពួកគេ ទាំងដែលពួកគេនៅក្មេងសេចក្ដីមិនស្គាល់អ្វីហៅថាជីវិតឡើយ។
ក្មេងជំទង់មិនមែនជាមនុស្សក្រៅភពទេ ពួកគេគិតដូចយើងទាំងអស់ ប៉ុន្តែខុសគ្នាត្រង់គេធ្វើសកម្មភាពផ្ទុយពីខួរក្បាល ទោះបីរាងកាយនិងផ្នត់គំនិតនៅតែមានការអភិវឌ្ឍយ៉ាងសកម្ម មានដំណើរការព័ត៌មានមិនសូវខុសគ្នាពីខួរក្បាលមនុស្សពេញវ័យគ្រាន់តែគេសម្ដែងផ្ទុយ។ ឧទាហរណ៍ គេចង់បានការថើបតែគេគេចមិនឲ្យថើប គេចង់និយាយជាមួយមនុស្សដែលគេទុកចិត្ត តែគេបែរជាមិនព្រមនិយាយ ។
ភាពប្រឆាំងនេះ ធ្វើឲ្យគេមានបញ្ហា

ដើម្បីគ្រប់គ្រងអារម្មណ៍ រៀនធ្វើការសម្រេចចិត្ត រៀនគិតហេតុផលនិងការទប់ស្កាត់ការអស់សង្ឃឹមក្នុងកំឡុងពេលវ័យជំទង់ឈានដល់ភាពពេញវ័យគេចង់បានសេរីភាពខ្លាំងក្នុងការនៅស្ងប់ ចង់បានការស្រលាញ់ខ្លាំងក្នុងការឧបត្ថម្ភគាំទ្រស្មារតីនិងសម្ភារៈ គេចង់បានការគោរពខ្លាំងសូម្បីសម្រេចចិត្តរើផ្ទះឬទិញសង្ហារឹម ប៉ុន្តែជារឿយៗពួកគេមិនសូវបានទទួលទេ ព្រោះឪពុកម្ដាយមើលរំលងហើយទុកពួកគេថាក្មេង។
អរម៉ូនដែលត្រូវបានផលិតក្នុងកំឡុងពេលនៃការផ្លាស់ប្តូររាងកាយរបស់មនុស្សវ័យជំទង់អាចធ្វើឲ្យអ្វីៗកាន់តែស្មុគស្មាញ។ ភាពខុសគ្នាខាងជីវសាស្ត្រនាំមកនូវអាកប្បកិរិយាមិនល្អដែលច្បាប់នៅឲ្យពួកគេរួចផុតពីការទទួលខុសត្រូវចំពោះសកម្មភាពសង្គមនានា ប៉ុន្តែឪពុកម្ដាយនិងគ្រូមានអារម្មណ៍មិនល្អជាមួយនឹងការសម្រេចចិត្តទាំងនោះនឹងត្រូវទទួលខុសត្រូវជំនួស។
ការថប់បារម្ភអាចកាត់បន្ថយបានប្រសិនបើឪពុកម្ដាយចេះអនុវត្ត៖
១ និយាយគ្នាចំហរ
២ ទម្លាប់ប្រជុំគ្នានិងនិយាយរឿងគុណសម្បត្តិ
៣ កាត់ចោលវប្បធម៌ស្ដីបន្ទោស
៤ កុំប្រៀបធៀប
៥ បង្រៀនកូនរឹងមាំនិងឯករាជ្យម្ចាស់ការ
ប្រែសម្រួល៖ ស្រស់
ចុចអាន៖មានកូនវ័យចាប់ពី១២ឡើង ឳពុកម្តាយគួរចេះរឿងទំាងនេះ…..
ចុចអាន៖មូលហេតុអ្វីពលរដ្ឋសម័យនេះចេះផឹកគ្រឿងស្រវឹង និងជក់បារីតាំងពីវ័យជំទង់?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


