ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះ ស្នើវិនិយោគិនកូរ៉េបង្កើតរោងចក្រកែច្នៃក្នុងខេត្ត ដើម្បីជំរុញការនាំចេញ
នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃខេត្តដុងសាំងណាមដូ នៃសាធារណៈរដ្ឋកូរ៉េ ក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ រថយន្តគិលានសង្គ្រោះចំនួន ១២ គ្រឿង និងឧបករណ៍ពន្លត់អគ្គិភ័យ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តក្រចេះដែលដឹកនាំដោយលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តនិងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកពីវិស័យសក្តានុពលក្នុងខេត្តក្រចេះ ដោយស្នើឲ្យវិនិយោគិនកូរ៉េពិចារណាបោះទុនវិនិយោគដើម្បីជំរុញការនាំចេញ។

នៅក្នុងជំនួបជាមួយប្រតិភូខេត្តដុងសាំងណាមដូ នៃសាធារណៈរដ្ឋកូរ៉េ ថ្នាក់ដឹកនាំខេត្តក្រចេះបានស្នើឲ្យវិនិយោគិនកូរ៉េពិចារណាក្នុងការបង្កើតរោងចក្រកែច្នៃក្នុងនោះរួមមាន៖ វិស័យកសិកម្ម-កសិឧស្សាហកម្ម ការតំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កែច្នៃម្សៅដំឡូងមីសម្រេច រោងចក្រកែច្នៃជ័រកៅស៊ូ ខណៈដែលវិស័យរ៉ែ នៅក្នុងខេត្តក្រចេះវិញមានថ្មអា ការតំឡើងរោងចក្រកិនថ្ម និងការវិនិយោគលើការផលិតអគ្គិសនីស្អាត ដោយផ្អែកលើសក្តានុពលរបស់ខេត្តក្រចេះ។


ជាការឆ្លើយតប គណៈប្រតិភូនៃខេត្តដុងសាំងណាមដូនៃសាធារណៈរដ្ឋកូរ៉េ បានទទួលយកសំណើររបស់រដ្ឋបាលខេត្តក្រចេះ ដើម្បីយកទៅពិចារណានិងសិក្សាបន្ថែមទៀត។
នៅក្នុងដំណើរចុះមកទស្សនកិច្ចនៅក្នុងខេត្តក្រចេះ គណៈប្រតិភូនៃខេត្តដុងសាំងណាមដូនៃសាធារណៈរដ្ឋកូរ៉េក៏បានផ្តល់រថយន្តពន្លត់អគ្គិភ័យ រថយន្តគិលានសង្គ្រោះចំនួន ១២ គ្រឿង និងឧបករណ៍ពន្លត់អគ្គិភ័យដល់រដ្ឋបាលខេត្តក្រចេះ។
ជាមួយការផ្តល់ រថយន្តពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះ រួមទាំងឧបករណ៍ពន្លត់អគ្គិភ័យដល់រដ្ឋបាលខេត្តក្រចេះគណៈប្រតិភូនៃខេត្តដុងសាំងណាមដូបានលើកឡើងថា ប្រទេសកូរ៉េចង់ជួយរដ្ឋបាលខេត្តក្រចេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពប្រទេសកម្ពុជា និងប្រទេសកូរ៉េ កាន់តែស្អិតរមួតថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


