សកម្មភាព​គួរ​និង​មិន​គួរ ពេល​កូនៗ​គេច​មិន​ធ្វើ​លំហាត់​កិច្ចការ​សាលា​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សកម្មភាព​គួរ​និង​មិន​គួរ ពេល​កូនៗ​គេច​មិន​ធ្វើ​លំហាត់​កិច្ចការ​សាលា​

Published

on

ប្រសិនបើកូនៗ បដិសេធមិនធ្វើការងារសាលា តែងតែមានហេតុផល។ ជាញឹកញាប់យើងបន្ទោសថាពួកគេល្មោភលេង ជក់ហ្គេមឬខ្ចិល ។ តែតាមពិតមែនទំាងស្រុងទេ ពួកគេ​មិនដឹងថាធ្វើយ៉ាងណា ។

កុមារដែល​ធ្លាប់មានប្រវត្តិឈឺចាប់ ប្រឈមនឹងបញ្ហាសង្គម ឬអារម្មណ៍តឹងតែង​ខ្លាំងនៅក្នុងផ្ទះ ឬក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេហាក់យឺតយ៉ាវជាមួយការងារសាលាជាងក្មេងធម្មតា។

បញ្ហា​ដែលរារាំងពួកគេ​ពីជំនក់ចិត្តចំពោះការសិក្សា រាប់បញ្ចូលទាំងការលែងលះក្នុងគ្រួសារ ត្រូចសម្លុតឬបន្លាច​តាំងពីនៅជា​ទារកទើបនឹងកើត រហូតដល់ធំក៏​​រងអារម្មណ៍ឯកោនិងនិងភ័យព្រួយគ្មានមូលហេតុ។ល។

ឧទាហរណ៍ទាំងនោះ គ្រាន់តែជាឧទាហរណ៍តូចតាចប៉ុណ្ណោះ។ ពេលខ្លះទៀត បញ្ហាប្រឈមក្នុងជីវិតមាន​ច្រើន​បែប ដូចជា​ ឮសម្រែកឱពុកម្តាយឈ្លោះគ្នា ឬ​ការឡកលើយពីមិត្ត កុមារក្លាយជាពិបាក​ក្នុងការផ្ចង់អារម្មណ៍ សម្រាប់រៀន។

កុមារ​ខ្លះអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានបញ្ហាប្រឆាំងនឹងការផ្តោតអារម្មណ៍។
នេះ​ជាសកម្មភាព​សាមញ្ញ ៗ ឪពុកម្តាយ​មិនត្រូវធ្វើសម្រាប់ក្មេងដែលបដិសេធការងារសាលា៖

១ កុំដាក់ទណ្ឌកម្ម

កុមារ ឬយុវវ័យពេញវ័យកំពុងពុះពារនឹងបញ្ហាសង្គម ឬបញ្ហាតឹងតែងក្នុងអារម្មណ៍ស្រាប់។ ការដាក់ទណ្ឌកម្ម គឺគ្រាន់តែជំរុញឱ្យពួកគេកាន់តែចេញឆ្ងាយពីចិត្តស្រលាញ់ការសិក្សា ។ មានតែ​បង្កើន​លើកទឹកចិត្ត​ឱ្យមាន​ការតាំងចិត្ត​ឬផ្តោតអារម្មណ៍​តែប៉ុណ្ណោះដែលល្អ។ ការដាក់ទណ្ឌកម្មនឹងក្លាយជាទង្វើអាក្រក់ ឃោរឃៅនិងមិនយកចិត្តទុកដាក់ចាក់ឬសក្នុងគំនិតពួកគេ​។កុមារ​ជាច្រើនមានបញ្ហាផ្លូវចិត្តកាលពីអតីតកាល និងបច្ចុប្បន្នដោយសារទង្វើឳពុកម្តាយ។

២ កុំបណ្តេញ​កូនឲ្យទៅនៅផ្ទះញាតិឬគ្រូ

បញ្ជូនសិស្សចេញពីឳពុកម្តាយមិនបានដោះស្រាយបញ្ហាទេ។ គ្មាននរណាម្នាក់ឈ្នះនៅក្នុងការប្រយុទ្ធនឹងកូនៗ របស់ខ្លួនឡើយ ត្រូវចុះចាញ់ហើយនិយាយស្រួលបួលជាមួយពួកគេ។ បើទោះបីជាសិស្សនោះធ្វើតាមការបង្ខំនានា ដូចជាទៅនៅជាមួយគ្រូមួយរយៈ ឬផ្ទះបងប្អូន នៅទីបំផុតគេសន្សំចិត្តដែល​ពោរពេញទៅដោយការអាក់អន់ ។

៣ អត់ធ្មត់

កុំធ្វើសកម្មភាពដោយភាពតានតឹងឬខឹងខ្លាំង។ នៅពេលអ្នកចាប់ផ្តើមអាក់អន់ចិត្តដោយសារអាកប្បកិរិយារបស់កូនៗ សូមចងចាំឃ្លានេះថា “គេមិនមែន​កំពុងផ្តល់ឲ្យអ្នកនូវការលំបាកទេពួកគេ​កំពុងមានការលំបាក” ។ កុំប្រើការគំរាមកំហែងពេលខ្លះការគំរាមកំហែងទាំងនេះអាចធ្វើ ឲ្យ កូនៗ​កាន់តែបន្ទោសខ្លួនគេ ហើយការបន្ទោសនេះអាច​លងបន្លាចបំបាក់គេពេញមួយជីវិត។

សម្រាប់កុមារជាច្រើន សម្តីផ្អែមពិរោះ និងមធ្យោបាយល្អក្នុងការ​ទំនាក់ទំនង គឺជាអ្វីៗគ្រប់យ៉ាងនៃជីវិត​របស់ពួកគេ។ ចំណាយពេលជាមួយពួកគេ អំឡុងពេលអាហារថ្ងៃត្រង់ឬល្ងាច និយាយល្អៗជាមួយពួកគេបន្ទាប់ពីបញ្ចប់ការធ្វើលំហាត់ ធ្វើឱ្យពួកគេដឹងថា យើង​យកចិត្តទុកដាក់ហើយប្រាប់គេថា ធ្វើមិនល្អមិនអីទេ សំខាន់យើងបានប្រឹងអស់ពីលទ្ធភាព។

ប្រែសម្រួល៖ស្រស់

ចុចអាន៖ការ​ស្រាវជ្រាវ​រកឃើញថាមាន​បងស្រី​ធ្វើ​ឱ្យ​ប្អូនៗ​ក្លាយ​ជា​មនុស្ស​ល្អ​ ទោះ​​កាចជាងបងប្រុស

ចុចអាន៖អាថ៌កំបាំងដែលស្ត្រីឆ្លាតវៃច្រើនតែនៅលីវយូរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ4 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ5 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ5 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ6 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services