Connect with us

KPT+

កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម

បានផុស

នៅ

ឪពុកម្ដាយគ្រប់រូបស្រលាញ់កូន ហើយមានវិធីផ្សេងគ្នា ក្នុងការចិញ្ចឹមកូនឲ្យធំធាត់ឡើង។ ប៉ុន្តែ​មានឪពុកម្ដាយខ្លះ បានប្រើ​វិធី​មិន​សមរម្យ​លើ​កូន​ប្រុស​ស្រី ដើម្បី​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​តាម​ចិត្ត​ចង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រលាញ់កូនខ្លាំងពេក ក៏ជាបញ្ហានិងដើមចមធ្វើឲ្យកូនលែងស្ដាប់​បង្គាប់​ដែរ។ ជា​ពិសេស​ពោល​ពាក្យ​សរសើរ​ឲ្យ​កូន​មាន​អំនួត​ក្អេងក្អាង​ជ្រុល។ ឲ្យកូនក្លាយជាមនុស្សអាត្មានិយមទាំងក្នុងគ្រួសារនិងសង្គមជាតិ។

តាម​ចិត្ត​កូន ​ខ្លាច​កូន​យំ​ពិបាកលួង ឬទម្រើសតាមតែកូនចង់បាន។ ទាំងនេះ​នឹង​ផ្ដល់​ផល​វិបាក​ទៅ​ថ្ងៃ​មុខ​ កូន​នឹង​ក្លាយ​ជា​មនុស្ស​ពិបាក​និយាយ​ស្ដាប់​គ្នា​ ឬ​ក្លាយ​ជា​មនុស្ស​មិន​ល្អ។

ទម្លាប់​សម្លុត​កូន ​និង​បង្រៀន​ក្មេង​ឲ្យ​ចេះ​និយាយ​ពាក្យ​អសុរ​វាចា​ទៅ​កាន់​មិត្ត។ ជា​ទម្លាប់ ​ក្មេង​នឹងប្រកាន់ពាក្សនោះដោយសារមនុស្សចាស់បានបង្រៀនកន្លងមក។

ប្រើ​លុយ​ជា​ធ្នាក់​ឲ្យ​កូន​ចាយ​ពេញ​ៗ​ដៃ ​ធ្វើ​យ៉ាងម៉េច​គឺ​ផ្ដល់​ក្ដី​សុខ​ឲ្យ​កូន​បាន​ពេញលេញ​ជាងគេ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ដូច​បញ្ឆេះ​ឲ្យ​កូន​រឹត​តែ​ខ្ជិល​ មិន​ចង់​ធ្វើការ​ គ្មាន​កម្លាំងចិត្ត​ ហើយ​ដេក​ស៊ី​ពឹង​ទ្រព្យ​ម៉ែឪ​ទៅ​វិញ​ទេ។

ទម្លាប់ឲ្យកូនសុខស្រួលមិនធ្វើអ្វី ឬមិនឆ្លងកាត់ភាពលំបាកពីតូច ឪពុកម្ដាយនៅភ័យខ្លាច​ថា​ បើកូន​ធ្វើអ្វីមួយដោយខ្លួនឯង កូន​នឹងជួបបញ្ហា។ យូរទៅកូនលែងមានទម្លាប់​ខ្លួនទីពឹងខ្លួន​ ពេល​មាន​បញ្ហា​កូន​នឹង​ចាំ​តែ​សុំជំនួយពីឪពុកម្ដាយឬអ្នកជុំវិញ។ ជា​លទ្ធផល​នៅ​ពេល​គេ​ធំឡើង គេ​មិនអាចក្លាយជាមនុស្សដែលពឹងផ្អែកលើខ្លួនឯងបានឡើយ។ ជាពិសេស​គេ​នឹង​ក្លាយ​ជាបញ្ហា ឬបន្ទុក​សម្រាប់​គ្រួសារ។

ការធ្វើបាបកូន ដោយប្រើប្រាស់វិធីមិនដែលលើកទឹកចិត្តកូន ក្នុងការរៀនសូត្រឬធ្វើអ្វីមួយសោះ។ ការធ្វើបែបនេះមិនត្រឹមប៉ះពាល់ដល់គ្រួសារទាំងមូលឡើយ តែក៏ប៉ះពាល់ដល់សង្គមដែលកំពុងតែបាត់បង់ធនធានមនុស្សទៅម្ដងបន្តិច។

ពោលពាក្សសរសើរអ្នកផងទាំងពួង​ ពី​ជោគជ័យ​គេ ​តែ​មិន​ព្រម​សរសើរ​កូន​ឯង។ នេះក៏ជាកំហុស​មួយ​របស់គ្រួសារក្នុងការចិញ្ចឹមកូនដែរ។ មិនថាកូនជោគជ័យ​នៅសាលារៀនឬកន្លែងណាទេ ក្នុង​នាមជាឪពុកម្ដាយ គួរអបអរលទ្ធផលនោះជាមួយកូន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

ចុចអាន៖ហេតុផល ៥យ៉ាង ឪពុកម្ដាយល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម