ព័ត៌មានជាតិ
ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត»
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបើកយុទ្ធនាការបរិច្ចាគឈាម សង្រ្គោះជីវិតមនុស្ស និងបានអញ្ជើញសាធារណជនទាំងអស់ដែលមានវត្តមានលើទឹកដីសៀមរាបផ្ទាល់ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការជំនួយចាំបាច់ និងជាចំណែកនៃអំពើមនុស្សធម៌យ៉ាងប្រពៃថ្លៃថ្លា បានប្រព្រឹត្តទៅនៅទីតាំងផ្សារទំនេីប ហេរីថេកវ៉ក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ដឹង សុគន្ធារី នាយិការប្រតិបត្តិក្រុមហ៊ុន វ៉នហ្វ្រេតធើនីធី ( វីតាល់)។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកស្រី ដឹង សុគន្ធារី នាយិការប្រតិបត្តិក្រុមហ៊ុន វ៉នហ្វ្រេតធើនីធី ( វីតាល់) បានលើកឡើងថា ការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងការពង្រីកវិសាលភាពយុទ្ធនាការបរិច្ចាគឈាមនៅតាមខេត្តនានា។ ជាក់ស្តែងថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមដំបូងនៃយុទ្ធនាការបរិច្ចាគឈាមនៅតាមបណ្តាខេត្ត គឺនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ហើយចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ ពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ តាមរយៈយុទ្ធនាការនេះ បានបង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់រដ្ឋបាលខេត្ត ក្រុមហ៊ុនវីតាល់ និងមន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការជំរុញលើកកម្ពស់ឲ្យយុវជនប្រជាពលរដ្ឋទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឲ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។

លោកអភិបាលរងខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្តុះអាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ លោកក៏បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំពិធីនេះឡើង និងសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស ទៅតាមមន្ទីរពេទ្យក្នុងខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បញ្ជាក់ថា យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២ ទី១៖ បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឲ្យយុវជន និងប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។ និងទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ ការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់។ លោកបានបន្តថា នៅដើមឆ្នាំ២០២៥ មានអ្នកស្ម័គ្រចិត្តចំនួន ១៣០៦នាក់ហើយ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ហើយនេះជាកម្មវិធីលើកទី៣ សម្រាប់ក្នុងឆ្នាំ២០២៥នេះ ដែលក្រុមហ៊ុនទឹកពិសារ វីតាល់ បានរៀបចំយុទ្ធនាការបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងនោះកម្មវិធីលើកទី១ ថ្ងៃទី១៤ ខែកុម្ភៈ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» រៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម លើកទី២ ថ្ងៃទី២១ ខែមីនា រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងលើកទី៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នៅខេត្តសៀមរាប។

ក្នុងយុទ្ធនាការ បរិច្ចាគឈាម សង្រ្គោះជីវិតមនុស្ស នៅខេត្តសៀមរាបនាពេលនេះ មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ចំនួន១២៨នាក់ ទទួលបានឈាមចំនួន១២៨ប្លោក គឹតត្រឹមម៉ោង១២.០០នេះ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


