ព័ត៌មានអន្ដរជាតិ
ស្លាប់ហោចណាស់ ៤៤នាក់ ក្រោយអ៊ីស្រាអែលផ្លោងគ្រាប់ដាក់ហ្គាហ្សា
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសា ដោយក្នុងចំណោមគោលដៅទាំងនោះមានប៉ុស្ដិ៍ប៉ូលិសនៅទីក្រុង Jabalia ជាកន្លែងដែលអ៊ីស្រាអែលបានផ្លោងមីស៊ីលចំនួន២គ្រាប់ដាក់។

យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ប៉ុស្តិ៍ប៉ូលិសត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាដោយក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម សម្រាប់រៀបចំគម្រោងវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល។
ក្រៅតែពីទីក្រុង Jabalia ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឡើងនៅតំបន់លំនៅដ្ឋាន កន្លែងជម្លៀសខ្លួនប្រជាជន និងជុំរុំបណ្តោះអាសន្ននៅទូទាំងហ្គាហ្សា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនទៀត។ ក្រសួងសុខាភិបាលហ្កាហ្សាបានរាយការណ៍ថា ជនរងគ្រោះភាគច្រើនជាស្ត្រី និង កុមារ។
ចាប់តាំងពីបទឈប់បាញ់ក្នុងខែមករាបានដួលរលំនៅថ្ងៃទី១៨ខែមីនា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១ ៩០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយមនុស្សរាប់សិបម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ។
កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ កាតា និងអេហ្ស៊ីប ដែលគាំទ្រដោយសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានបរាជ័យក្នុងការផ្សះផ្សាជម្លោះរវាងភាគីសង្រ្គាមទាំងពីរ គឺអ៊ីស្រាអែល និងក្រុមហាម៉ាស។
ការវាយប្រហារលើអ៊ីស្រាអែលដោយក្រុមហាម៉ាសក្នុងខែតុលាឆ្នាំ២០២៣ បានសម្លាប់មនុស្ស ១ ២០០នាក់ ហើយចំណាប់ខ្មាំង ២៥១នាក់ត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា។ ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៥១ ៣០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលនៅហ្គាហ្សា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


