KPT+
ហេតុផល ៥យ៉ាង ឪពុកម្ដាយល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ
ការប្រៀបធៀបកូនជាមួយក្មេងដទៃ ជាវិធីសាស្ត្រចិញ្ចឹមកូនទូទៅមួយ ដើម្បីបញ្ជាក់ពីការអនុវត្តរបស់ក្មេង ដែលម៉ាក់ប៉ាមួយចំនួនចូលចិត្តនិយាយឲ្យកូនឮ។ “មើលកូនគេរៀនបានសុទ្ធតែលេខមួយ កូនឯងគ្រាន់តែរៀនសោះក៏ពិបាកដែរ” នៅមានពាក្យច្រើនផ្សេងៗទៀត ដែលម៉ាក់ប៉ាខ្លះនិយមប្រើពេលប្រៀបធៀបកូនជាមួយអ្នកដទៃ ព្រោះតែចង់ឲ្យកូនធ្វើកិច្ចការបានល្អដូចកូនគេ។

ប៉ុន្តែ ការអប់រំកូនបែបនេះ ប៉ះពាល់ខ្លាំងណាស់ទៅលើការលូតលាស់របស់កូន ពិសេសបញ្ហាផ្លូវអារម្មណ៍ ហេតុនេះហើយ ម៉ាក់ប៉ាគួរកែទម្លាប់ ឬបញ្ឈប់ការប្រៀបធៀបនេះ។
ហេតុផលមិនល្អនៃការប្រៀបធៀបកូនជាមួយអ្នកដទៃ
១. ភាពតានតឹង ស្ត្រេស

នៅពេលប៉ាម៉ាក់ប្រៀបធៀបកូនខ្លួនជាមួយអ្នកដទៃ អាអូននឹងមានអារម្មណ៍ថាទទួលសម្ពាធពីខាងក្នុងគ្រួសារ។ តួនាទីរបស់យើងមិនមែនដាក់សម្ពាធ បណ្ដាលឲ្យកូនកើតថប់បារម្ភ ឬគេងមិនលក់ទេ។ យើងគួរអង្គុយស្ដាប់ហេតុផលកូនថា តើអ្វីដែលរំខានដល់កូនធ្វើកិច្ចការមិនបានល្អ រួចរកដំណោះស្រាយជាមួយគ្នា។
២. ជំនឿទុកចិត្តលើខ្លួនធ្លាក់ចុះ
មួយថ្ងៃៗឮតែពាក្យពីម៉ាក់ប៉ាថា ខ្លួនមិនល្អដូចកូនគេ អាអូននឹងចាប់ផ្ដើមជឿថាខ្លួនឯងអន់ជាងគេ ធ្វើកិច្ចការមិនល្អទៅតាមការរំពឹងទុករបស់ម៉ាក់ប៉ាខ្លួន។ ជួនកាល អាអូនខំប្រឹងហើយ តែសមត្ថភាពកូនធ្វើបានតែប៉ុណ្ណឹង ហើយត្រូវមកឮពាក្យស្ដីបន្ទោសទៀត ធ្វើឲ្យបាត់បង់ទំនុកលើខ្លួន។ អារម្មណ៍នេះប៉ះពាល់ខ្លាំងទៅដល់ការលូតលាស់ផ្ទាល់ខ្លួន និងការសិក្សារបស់កូន។
៣. បំបាត់ទេពកោសល្យ

ម៉ាក់ប៉ាដែលប្រៀបធៀបកូនខ្លួនជាមួយក្មេងដទៃ ជាទូទៅមើលមិនឃើញពីសមត្ថភាពពិត ឬទេពកោសល្យរបស់កូនខ្លួនទេ។ ឧ. កូនយើងមានទេពកោសល្យផ្នែកនិពន្ធ តែម៉ាក់ប៉ាចង់ឲ្យកូនធ្វើពេទ្យ ត្រូវឲ្យកូនខំរៀនមុខវិទ្យាផ្នែកពេទ្យទាំងដែលកូនមិនស្រលាញ់។ នេះបណ្ដាលឲ្យទេពកោសល្យដែលកូនមាន ពោលគឺដុងដែលកូនមានត្រូវបាត់បង់ទទេ។
៤. បាត់បង់ទំនាក់ទំនងល្អក្នុងគ្រួសារ
ពេលឮតែពាក្យមិនល្អពីមាត់ម៉ាក់ប៉ាខ្លួនឯង វាបញ្ជាក់ច្បាស់ៗថា ម៉ាក់ប៉ាមិនសូវសប្បាយចិត្តពេលយើងនៅក្បែរទេ ព្រោះឃើញមុខដឹងតែ នឹកឃើញរឿងកូនធ្វើមិនបានល្អដូចកូនគេ។ ដូចនេះហើយ វាធ្វើឲ្យកូនបាត់ភាពជឿជាក់លើម៉ាក់ប៉ា ដែលអាចបណ្ដាលឲ្យមានបញ្ហាអភិវឌ្ឍន៍ ឬអាកប្បកិរិយាមិនសមរម្យពេលកូនពេញវ័យ។

៥. បង្កើតអាកប្បកិរិយាមិនល្អ
ប្រសិនបើការខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់កូន ត្រូវបានមើលរំលងពីម៉ាក់ប៉ាខ្លួនម្ដងហើយម្ដងទៀត ភាគរយខ្ពស់ណាស់ដែលកូនលែងខ្វល់ខ្វាយនឹងផ្គាប់ចិត្តម៉ាក់ប៉ាតទៅទៀត ជាហេតុអាចបណ្ដាលឲ្យអាអូនមានចរិតមិនល្អ លែងខំប្រឹងប្រែងរៀនសូត្រទៀត និងងាកទៅធ្វើរឿងដែលម៉ាក់ប៉ាមិនចូលចិត្តកាន់តែច្រើន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ
ចុចអាន៖ កុំធ្វេសប្រហែសឱ្យក្មេងប្រើអ៊ិនធរណេតមិនកំណត់ម៉ោងពេល ប្រយ័ត្នជួបបញ្ហាពិបាកកែខៃ
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


