ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី បង្ហាញសេចក្តីប្រកាសគ្រីមៀឆ្នាំ២០១៨ ដើម្បីឲ្យ ត្រាំ ភ្លឺភ្នែក
ប្រតិកម្មតបទៅលោក ដូណាល់ ត្រាំ ដែលបង្ខំឲ្យអ៊ុយក្រែន ទទួលស្គាល់ថា តំបន់គ្រីមៀជារបស់រុស្ស៊ី ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពនោះ ស្រាប់តែប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហោះសេចក្តីប្រកាសឆ្នាំ២០១៨ ដែលរដ្ឋបាលអាណត្តិទីមួយរបស់លោក ត្រាំ ប្រឆាំងការកាត់យកឧបទ្វីបនេះពីសំណាក់រុស្ស៊ី។

តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានបង្ហោះសេចក្តីប្រកាសគ្រីមៀឆ្នាំ២០១៨ ធ្វើឡើងដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ដែលមានខ្លឹមសារសំខាន់ថា «សហរដ្ឋអាមេរិក សូមច្រានចោលការប៉ុនប៉ងដាក់បញ្ចូលឧបទ្វីបគ្រីមៀ ជារបស់រុស្ស៊ី ហើយសន្យារក្សាគោលនយោបាយនេះ រហូតដល់បូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវបានស្ដារឡើងវិញ»។
ភ្ជាប់ជាមួយសេចក្តីប្រកាសនោះ លោក ហ្សេលេនស្គី ក៏សរសេរ Caption ផងដែរថា «អ៊ុយក្រែន តែងតែធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនជានិច្ច ហើយយើងប្រាកដណាស់ថា ដៃគូរបស់យើង ជាពិសេសសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពស្របតាមការសម្រេចចិត្តដ៏រឹងមាំរបស់ខ្លួន»។

នេះគឺជាការឆ្លើយតបរបស់ភាគីអ៊ុយក្រែន ទៅសហរដ្ឋអាមេរិក ដែលផ្លាស់ប្តូរគោលនយោបាយ១៨០ដឺក្រេ ហើយទៅចែងលក្ខខណ្ឌទទួលស្គាល់តំបន់គ្រីមៀនេះថាជារបស់រុស្ស៊ី នៅក្នុងផែនការសន្តិភាព។
យ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការថា ខ្លួនមិនទទួលស្គាល់ថាគ្រីមៀជារបស់រុស្ស៊ី ដាច់ខាត ដោយនិយាយថា «គ្រីមៀ គឺជាទឹកដីរបស់យើង ទឹកដីរបស់ប្រជាជនអ៊ុយក្រែន ហើយយើងគ្មានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ ព្រោះវានៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង»។

សូមជម្រាបថា គ្រីមៀ បានរៀបចំធ្វើប្រជាមតិដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនថ្មី រួមជាមួយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន មិនដែលទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានថា អ៊ុយក្រែន អាចអស់ប្រទេសទាំងមូល បើមិនព្រមចរចាជាមួយរុស្ស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


