ព័ត៌មានជាតិ
លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa
ស្របពេលកំពុងបន្តដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ ត្រូវបង្ខំចិត្តហោះមកកម្ពុជាវិញ ដើម្បីតែស្នើសុំ Visa ចូលទៅកាន់ប្រទេសបន្ទាប់ទៀត ដូចជា Turkey និង ប៉ែកអឺរ៉ុប ខណៈដែលប្រទេសទាំងនេះ មិនអនុញ្ញាតដាច់ខាត ចំពោះការដាក់ពាក្យស្នើសុំពីទឹកដីប្រទេសផ្សេងដែលពុំមែនជាទឹកដីកំណើត។

តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់។
លើសពីនេះ លោកតែងតែជួបការលំបាកក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសនីមួយៗ ដូចជាស្ថានភាពជាក់ស្តែងពេលនេះអ៊ីចឹង គឺត្រូវជាប់គាំងមិនអាចបន្តដំណើរបាន ហើយថែមទាំងត្រូវចំណាយទាំងថវិកាធ្វើដំណើរមកកម្ពុជាវិញ ដើម្បីតែការស្នើរសុំ Visa ចូលទៅកាន់ប្រទេសដទៃទៀត។
លោកថា លោកបានចំណាយពេលពេញមួយខែនៅប្រទេស Emirates ធ្វើកិច្ចការជាច្រើនទន្ទឹមដាក់ Visa Application ទៅកាន់ប្រទេសជាច្រើនដូចជា Saudi Arabia, Jordan, Seria, Turkey ហើយនិងប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែក្នុងនោះ មានឧបសគ្គជាច្រើនដែលតម្រូវឱ្យលោកត្រូវតែធ្វើមាតុភូមិនិវត្តវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយអាចបន្តដំណើរបេសកកម្មនៅប្រទេសបន្ទាប់ទៀត។ សូមស្តាប់វីដេអូខាងក្រោម៖
គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ច្រើនប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


