កីឡា
ត្រជាក់ភ្នែក! BTV ដាក់កាមេរ៉ាធំ១០គ្រឿងភ្ជាប់ VAR វគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រវាង ព្រះខ័នរាជស្វាយរៀង និងក្រុម FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ BTV News សហការជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បំពាក់ដោយវីដេអូជំនួយអាជ្ញាកណ្តាល ហៅកាត់ VAR។

នេះជាលើកដំបូងដែលបច្ចេកវិទ្យា VAR ត្រូវបានដាក់ផ្ទាល់នៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកន្លងមកធ្លាប់ប្រើ VAR ពីចម្ងាយ តាមរយៈការបញ្ជូនរូបភាពពីប្រទេសកម្ពុជា ទៅទីស្នាក់ការកណ្តាល របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅប្រទេសម៉ាឡេស៊ី។ ប្រការបានធ្វើឲ្យមានភាពយឹតដោយសារប្រើប្រាស់អ៉ីនធឺណេត។

តាមការឲ្យដឹងពីគ ណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថា គណៈកម្មការជំនាញនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានចុះមកពិនិត្យដល់ពហុកីឡដ្ឋានជាតិមរតកតេជោរួចរាល់ហើយ។ ពួកគេបានសម្រេចដាក់បច្ចេកវិទ្យា VAR ផ្ទាល់នៅទីនេះតែម្តង។
អ្វីដែលកាន់តែពិសេសទៀតនោះ ទូរទស្សន៍ BTV News ដែលបានទទួលសិទ្ធិក្នុងការផ្សាយផ្ទាល់ បានសម្រេចប្រើប្រាស់កាមេរ៉ាធំរហូតដល់១០គ្រឿងដើម្បីបង្កើតភាពល្អឥតខ្ចោះក្នុងការចាប់រូបភាពគ្រប់ជ្រុងជ្រោយ និងតាមរយៈការភ្ជាប់បច្ចេកវិទ្យា VAR ដូច្នេះភាពត្រឹមត្រូវនៃការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងផ្តល់រូបភាពល្អឥតខ្ចោះដល់អ្នកទស្សនាទាំងក្នុង និងក្រៅប្រទេសរាប់រយលាននាក់។

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ជាក្រុមកម្ពុជាទី២បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះ បន្ទាប់ពីភ្នំពេញក្រោនបានឡើងកាលពីឆ្នាំ២០១១ ដែលពេលនោះប្រើឈ្មោះ AFC President’s Cup។ យ៉ាងណា ព្រះខ័នរាជស្វាយរៀងជាក្រុមកម្ពុជាទី១ដែលបាននាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី មកទឹកដីកម្ពុជា ជាលើកដំបូង។

ព្រះខ័នរាជស្វាយរៀង អាចនឹងក្លាយជាក្រុមអាស៊ានទី២ ដែលឈ្នះពាន AFC Challenge League បន្ទាប់ពីក្រុមរបស់ប្រទេសមីយ៉ាន់ម៉ា Yadanarbon ជាក្លិបអាស៊ានទី១បានឈ្នះពាននេះកាលពីឆ្នាំ២០១០៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ CPL
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


