Connect with us

KPT+

តួឯកប្រុស “Squid Game” តាមពិតជាម្ចាស់ជំនួញធំៗរហូតដល់ទៅ ៣

បានផុស

នៅ

តួឯកប្រុស Squid Game លោក Lee Jung-jae មិនត្រឹមតែជាតារាសម្ដែងពោរពេញដោយបទពិសោធន៍មកជាច្រើនឆ្នាំ លោកជាតារាម៉ូឌែលល្បីឈ្មោះ ​និងមានជំនួញមួយចំនួននៅក្នុងដៃថែមទៀត។

Lee Jung-jae Thinks 'Squid Game' Critics Should Watch It Again - The New  York Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុសវ័យ ៤៨ ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ​និងធ្លាប់ដើរតួទាំងភាពយន្តទូរសទស្សន៍ ភាពយន្តខ្នាតធំ ក៏ដូចជាភាពយន្តភាគនានា មិនតិចរឿងនោះទេ។

ក្រៅតែពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នកបង្ហាញម៉ូដដ៏មានប្រជាប្រិយនៅកូរ៉េខាងត្បូង និងត្រូវបានហ្វេនដឹងផងដែរថា លោកជាម្ចាស់ជំនួញធំចំនួន ៣ នៅក្នុងប្រទេស។

Squid Game': 3 K-Dramas With Actor Lee Jung-Jae

ប្រភពពី Wikipedia បានឱ្យដឹងថា Lee Jung-jae បានបើកដំណើរការភោជនីយដ្ឋានអាហារអ៊ីតាលីលំដាប់ខ្ពស់មួយ កំលុងឆ្នាំ ២០០០ នៅទីក្រុងសេអ៊ូល ដែលដាក់ឈ្មោះថា Il Mare។ ប្រភពបន្តថា ភោជនីយដ្ឋាននេះ ជាការរចនាម៉ូដដោយ Jung-jae ផ្ទាល់ទៀតផង។

បន្ថែមពីលើនោះ តួឯកប្រុសរូបនេះ បានចូលទុនគ្នាជាមួយមិត្តជិតស្និទ្ធរបស់លោកគឺតារាសម្ដែង Jung Woo-sung ដើម្បីបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ Seorim C&D ក្នុងឆ្នាំ ២០០៨។

Squid Game' star Lee Jung Jae officially joins Instagram | PINKVILLA

លុះមកដល់ ខែឧសភា ឆ្នាំ ២០១៦ សម្លាញ់ទាំងពីរបានបង្កើតក្រុមកម្សាន្តមួយទៀតឈ្មោះ Artist Company ហើយដៃគូសហការបានលើកលោក Lee Jung-jae ឱ្យក្លាយជានាយកប្រតិបត្តិ រហូតមកទល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នេះតម្លៃខ្លួនតួសំខាន់ទាំង ៣រូប ក្នុងភាពយន្ត “Squid Game”

ចុចអាន៖ តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម