ជីវិតកម្សាន្ដ
តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ
ប្រិយមិត្តរបស់ភាពយន្តភាគកូរ៉េខាងត្បូងរឿង Squid Game ច្បាស់ជាបានស្គាល់ Player 067 ឬ Kang Sae Byeok ជាក់ជាពុំខាន។ នាងជាបេក្ខជនស្វិតស្វាញបំផុតនៅក្នុងការប្រកួត រហូតឈានដល់ហ្គេមទី៥ ដែលនៅសល់មនុស្សតែ ៣នាក់ប៉ុណ្ណោះ។

ថ្វីត្បិត ចុងក្រោយនាងមិនបានឈ្នះហ្គេម តែសមត្ថភាពសម្ដែងជាតួស្រីកម្រមាត់ក ហ្មត់ចត់ និងមានចិត្តអាណិតអាសូរអ្នកដទៃរបស់នាង ធ្វើឱ្យទស្សនិកជនពេញចិត្តពេញថ្លើមលើការសម្ដែងនេះជាខ្លាំង ទោះបីរឿងនេះជាការប្រឡូកក្នុងវិស័យសម្ដែងដំបូងរបស់នាងក៏ដោយ។

Kang Sae Byeok មានឈ្មោះពិត Jung Hoyeon មានកំណើតនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នាងកើតថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៤ និងមានបងប្អូនពីរនាក់។

ត្បិតតែ Jung Hoyeon ទើបលេចមុខក្នុងវិស័យភាពយន្តលើកទី១ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងមិនមែនទើបតែមានប្រជាប្រិយភាពនោះទេ។ នាងជាម៉ូដែលល្បីឈ្មោះប្រចាំកូរ៉េខាងត្បូង ក៏ជាតារាបង្ហាញម៉ូដលំដាប់អន្តរជាតិផងដែរ។ ជាមួយកម្ពស់ ១.៧៦ម៉ែត្រ នាងគឺជា Top Model ដ៏ល្បីដែលទស្សនាវដ្ដី Vogue ឱ្យរហ័សនាមថា “Korea’s Next Top Model” ហើយបច្ចុប្បន្ននាងក៏បានបង្ហាញខ្លួនជាតារាសម្តែងថែមទៀត។
តួអង្គ Squid Game រូបនេះចាប់ផ្តើមបង្ហាញម៉ូដតាំងពីអាយុ ១៦ ឆ្នាំមកម្ល៉េះ។ ក្រៅតែពីអាជីពជាតារាម៉ូឌែលលំដាប់កំពូលរបស់ប្រទេសកូរ៉េ នាងបានបង្ហាញវត្តមាននៅលើទស្សនាវដ្តីធំៗលំដាប់ពិភពលោកដូចជា Vogue Girl Korea, Nylon Korea និង ELLE Wedding ។ល។

បច្ចុប្បន្នតារាស្រីវ័យ ២៧ ឆ្នាំរូបនេះ មានមិត្តប្រុសរួចហើយ ជាមួយនឹងតារាសម្ដែងលោក Lee Dong Hwi ដែលអ្នកទាំងពីរចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

Jung Hoyeon ត្រូវបានគេដឹងថាជាមិត្តល្អម្នាក់របស់ Jennie សមាជិកក្រុម Blackpink ហើយនាងក៏ជាមិត្តល្អរបស់តារាសម្ដែង Lee Ho-Jung ដែលហ្វេន K-drama ភាគច្រើនស្គាល់នៅក្នុងរឿង Nevertheless។

នៅឆ្នាំ ២០២១ នេះ Jung Hoyeon បានបោះជំហានចូលប្រឡូកក្នុងការសម្តែងជាលើកដំបូងនៅក្នុងរឿង Squid Game របស់ក្រុមហ៊ុន Netflix រហូតធ្វើឱ្យនាងកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើងមួយកម្រិតទៀត៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”
ចុចអាន៖ ចម្ងល់ចាក់ស្ត្រេះ ក្រោយបញ្ចប់រឿង ហ្វេនៗជំរុញឱ្យ “Squid Game” ផលិតវគ្គ២ឆាប់ៗ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


