KPT+
កុំបោះចោល ! បន្លែ ៧ ប្រភេទនេះ អាចយកទៅដាំ ឡើងវិញបាន
ជាទូទៅ បន្លែដែលកាត់គល់ចោល ឬមិនអាចយកទៅធ្វើម្ហូបបាន តែងត្រូវបោះក្នុងធុងសំរាមជាក់ជាមិនខាន។ ប៉ុន្តែតើអ្នកដឹងទេថា បន្លែមួយចំនួន អាចដាំបានឡើងវិញ និងអាចយកមកធ្វើជាម្ហូបបានផងដែរ។
ជាពិសេសនោះគឺ បន្លែទាំងនេះ ក៏អាចជួយក្នុងការសន្សំសំចៃក្នុងវិធីមួយផ្សេងទៀត។
១ ស្ពៃ Celery

យកដើមស្ពៃ កាត់ជាពីរអ៊ីញពីគល់ដើមស្ពៃ ហើយដាក់ក្នុងចានដែលចាក់ទឹកប្រហែលពាក់កណ្ដាល និងទុកក្នុងរយៈពេលពីរបីថ្ងៃ នោះស្លឹកថ្មីនឹងផុសចេញពីកណ្ដាលដើម មកជាក់មិនខាន។ នៅពេលអ្នកឃើញឫសដុះ អ្នកអាចយកផ្នែកនេះ ទៅដាក់ក្នុងដី នោះវានឹងលូតលាស់ជាផលដំណាំ សម្រាប់ទុកហូបពេលក្រោយ។
២ ការ៉ុត

ទោះបីជាអ្នកមិនអាចដាំការ៉ុតទាំងមូលឡើងវិញក៏ដោយ ប៉ុន្តែអ្នកអាចកាត់គល់ការ៉ុត ដែលបំរុងបោះចោល មកដាំក្នុងដីបាន។ នៅពេលដែលឫសដុះប្រវែង ១-២ អ៊ីង អ្នកអាចប្រមូលផលជាបន្លែ ដែលអាចបរិភោគបាន។
៣ ស្ពៃតឿ

កាត់ផ្នែកខាងក្រោមនៃឫសស្ពៃតឿប្រហែល១ទៅ២អ៉ីញ បន្ទាប់មកត្រាំវាក្នុងទឹកកន្លះកែវ ក្នុងរយៈពេលប្រហែល ២សប្តាហ៍ អ្នកនឹងឃើញឫស និងស្លឹកថ្មីលូតលាស់មិនខានទេ។
៤ ខ្ទឹមស

ប្រសិនបើអ្នកមានខ្ទឹមសដែលនៅសល់ ដាក់វានៅក្នុងកែវទឹក រួចទុកវានៅលើគែមនៃបង្អួច។ ក្រោយមក ខ្ទឹមសនឹងចេញពន្លកនៃស្លឹករបស់វាជាក់ជាមិនខានទេ។ ម៉្យាងទៀត អ្នកក៏អាចកាត់ស្លឹកបៃតងណាមួយ មកធ្វើម្ហូបបានដូចគ្នា។
៥ សាឡាត់

កាត់គល់សាឡាត់ប្រហែល ២ អ៊ីង ហើយដោតឈើចាក់ធ្មេញចូលទៅទ្រ ក្បាលសាឡាត់នៅលើធុងដែលដាក់ចានទឹកមួយ។ ឈើចាក់ធ្មេញ នឹងជួយទ្រសាឡាត់ដើម្បីកុំឲ្យបាក់ក្បាល ហើយជួយពន្លឺតការលូតលា់កាន់តែលឿន និងដើម្បីកុំឲ្យក្រឡាប់ នៅពេលដែលឫសកើតមក ក្រោយអាចយកទៅដាក់ក្នុងដីបាន។ ក្នុងរយៈពេលតែពីរបីសប្ដាហ៍ប៉ុណ្ណោះ អ្នកអាចប្រមូលផលស្លឹកហើយបរិភោគបាន។ វិធីសាស្ត្រនេះ អាចត្រូវបានប្រើសម្រាប់សាឡាត់គ្រប់ប្រភេទ។ លើសពីនេះទៀតសាឡាត់ជាច្រើន អាចត្រូវបានដាំទាំងមើមនៅក្នុងផើងដូចគ្នាផងដែរ។
៦ ស្លឹកខ្ទឹម

ស្លឹកខ្ទឹមជារុក្ខជាតិដែលធន់ទ្រាំខ្លាំង និងអាចបង្កើតឡើងវិញដល់ទំហំពេញ គ្រាន់តែកាត់វាឡើង ១/២ឬ ២ អ៊ីញពីឫស ដើម្បីប្រើសម្រាប់ដាំឡើងវិញ ដោយការជ្រមុជក្នុងទឹក។ នៅពេលដែលឫសចាប់ផ្ដើមដុះនៅក្នុងទឹក នោះពន្លកស្រស់នឹងរុញឡើង ហើយលាតសន្ធឹង ដែលអ្នកអាចយកទៅដាំនៅក្នុងដីបាន។
៧ ខ្ទឹមបារាំង

ប្រសិនបើអ្នកមានខ្ទឹមបារាំងទាំងមូល មកផ្សាំវាជាផលដំណាំបាន។ វិធីធ្វើគឺកាត់ខ្ទឹមបារាំងនៅខាងក្រោម ហើយទុកឲ្យស្ងួតមួយថ្ងៃ មុននឹងដាក់ចូលក្នុងកែវដែលពោរពេញដោយទឹក ហើយទុកវាចោល ប៉ុន្តែវាត្រូវបានណែនាំឲ្យផ្លាស់ប្ដូរទឹកជារៀងរាល់ថ្ងៃ ដើម្បីការពារការលូតលាស់របស់បាក់តេរី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចនិក ៩ យ៉ាង ការពារសក់សំពោង ឲ្យរលាស់ស្អាតវិញ
ចុចអាន៖គន្លឹះ ៦ យ៉ាង ជួសជុលម៉ាស៊ីនបោកគក់ ដោយខ្លួនឯង ជួយសន្សំប្រាក់បានច្រើន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


