ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញប្រជាកសិករដាំបន្លែបែបធម្មជាតិ ចៀសវាងការប្រើថ្នាំគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាព
លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករក្នុងសហគមន៍ឲ្យខិតខំដាំបន្លែបែបធម្មជាតិ ចៀសវាងការប្រើប្រាស់ថ្នាំគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យសកម្មភាពការដាំដុះបន្លែបែបធម្មជាតិរបស់ប្រជាកសិករនៅតាមបណ្តាសហគមន៍នានា ក្នុងស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រី បាន ស្រីមុំ បានកោតសរសើរដល់ប្រជាពលរដ្ឋដែលបានដាំដុះបន្លែបែបធម្មជាតិ ដោយមិនប្រើសាធារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពដល់ដល់អ្នកទិញយកទៅបរិភោគប្រចាំថ្ងៃ។

លោកស្រីអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករក្នុងសហគមន៍នានា នៅក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវបន្តខិតខំដាំបន្លែបែបធម្មជាតិឲ្យបានច្រើនបន្ថែមទៀត ដើម្បីនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


